របាយការណ៍៖ នាយករដ្ឋមន្ត្រីជប៉ុន ពិចារណាបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ

2026/01/14 04:02:08 pm        257

កាសែត Yomiuri របស់ជប៉ុន បានរាយការណ៍នៅថ្ងៃពុធ (១៤ មករា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិចារណាកោះហៅឱ្យមានការបោះឆ្នោតសភាជាន់ទាបមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដ៏ឆាប់ខាងមុខ បន្ទាប់ពីរំលាយសភានៅសប្តាហ៍ក្រោយនេះ។

សារព័ត៌មាន Yomiuri បាននិយាយថា ថវិកាជាតិឆ្នាំសារពើពន្ធ ២០២៦ ទំនងជាមិនត្រូវបានអនុម័តដោយសភានៅចុងឆ្នាំសារពើពន្ធបច្ចុប្បន្នក្នុងខែមីនាទេ ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងមែននោះ ហើយលោកស្រី Takaichi កំពុងពិចារណាលើថវិកាបណ្តោះអាសន្នមួយ ខណៈលោកស្រីបានសន្យាថា នឹងដាក់ចេញវិធានការទប់ទល់អតិផរណាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយថា លោកស្រី Takaichi បានប្រាប់ទៅនាយកប្រតិបត្តិគណបក្សកាន់អំណាច អំពីផែនការរបស់លោកស្រី ក្នុងការរំលាយសភាជាន់ទាប នៅពេលចាប់ផ្តើមសម័យប្រជុំធម្មតារបស់ខ្លួន ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតមុនកាលកំណត់។ ប្រសិនបើរឿងនោះកើតឡើងមែន នោះសភានឹងឈប់សម្រាកភ្លាមៗបន្ទាប់ពីការកោះប្រជុំនៅថ្ងៃទី២៣ ខែមករា ដែលនឹងពន្យារពេលការអនុម័តថវិការដ្ឋ និងច្បាប់ផ្សេងទៀត។

ក្រុមចម្រុះកាន់អំណាចរបស់លោកស្រី Takaichi កាន់កាប់សំឡេងភាគច្រើនយ៉ាងស្ដួចស្ដើងបំផុតក្នុងសភាជាន់ទាប ប៉ុន្តែពុំមានសំឡេងភាគច្រើននៅសភាជាន់ខ្ពស់ទេ។ ជ័យជម្នះក្នុងការបោះឆ្នោត អាចជំរុញការក្ដោបក្តាប់អំណាចរបស់លោកស្រី Takaichi លើសភាជាន់ទាបដ៏មានឥទ្ធិពល ប៉ុន្តែក៏នៅតែតម្រូវឱ្យលោកស្រីស្វែងរកកិច្ចសហប្រតិបត្តិការពីគណបក្សប្រឆាំង ដើម្បីអនុម័តច្បាប់នៅក្នុងសភាជាន់ខ្ពស់ផងដែរ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm