លោក Trump ជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បន្តតវ៉ា ខណៈលុបចោលកិច្ចប្រជុំទាំងអស់ជាមួយមន្រ្តីអ៊ីរ៉ង់

2026/01/14 04:48:43 pm        226

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (១៣ មករា) បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បន្តតវ៉ាទៀត និងត្រូវចងចាំឈ្មោះអ្នកដែលធ្វើបាបពួកគេទុក ដោយនិយាយថា ជំនួយកំពុងជិតទៅដល់ហើយ ខណៈលោកបានច្រានចោលកិច្ចប្រជុំទាំងអស់ជាមួយមន្រ្តីអ៊ីរ៉ង់ ស្របពេលស្ថាប័នកាន់អំណាចបែបសាសនារបស់អ៊ីរ៉ង់មួយនេះ បានបង្កើនការបង្ក្រាបរបស់ខ្លួនប្រឆាំងនឹងបាតុកម្ម។

អ៊ីរ៉ង់ចោទប្រកាន់លោក Trump ថាបានលើកទឹកចិត្តឱ្យមានអស្ថិរភាពនយោបាយ និងញុះញង់ឱ្យមានអំពើហិង្សា។ ក្នុងសារមួយលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា «អ្នកស្នេហាជាតិអ៊ីរ៉ង់អើយ ចូរបន្តតវ៉ា - ចូរយកស្ថាប័នរបស់អ្នកមកគ្រប់គ្រង!!!... ជំនួយជិតទៅដល់ហើយ» ដោយមិនបញ្ជាក់ថាជំនួយនោះអាចជាអ្វីទេ។

លោក Trump បាននិយាយថា លោកបានលុបចោលជំនួបចរចាទាំងអស់ជាមួយក្រុមមន្ត្រីអ៊ីរ៉ង់ រហូតដល់ការ «កាប់សម្លាប់ដោយឥតន័យខ្លឹមសារ» លើក្រុមបាតុករ ត្រូវបានបញ្ឈប់ ហើយនៅក្នុងសុន្ទរកថាក្រោយមកទៀត លោកបានប្រាប់ប្រជាជនអ៊ីរ៉ង់ឱ្យ «ចងចាំឈ្មោះឃាតករ និងអ្នកដែលធ្វើបាបពួកគេទុក... ព្រោះអ្នកទាំងអស់នោះនឹងត្រូវតបស្នងមកវិញក្នុងតម្លៃដ៏ខ្ពស់បំផុត»។

នៅពេលត្រូវសាកសួរបញ្ជាក់ថា តើលោកចង់មានន័យបែបណាដោយឃ្លាថា «ជំនួយជិតទៅដល់» នោះ លោក Trump បានប្រាប់អ្នកយកព័ត៌មានវិញថា «ពួកគេនឹងដឹងដោយខ្លួនឯង»។

សូមជម្រាបជូនថា ប៉ុន្មានថ្ងៃមកនេះ លោក Trump បាននិយាយថា សកម្មភាពយោធាគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលលោកកំពុងថ្លឹងថ្លែងដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ ជុំវិញការបង្ក្រាបយ៉ាងឃោរឃៅលើបាតុកម្មនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm