អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​ឡើង​ដល់​ជាង​ ៤៧០​នាក់

2022/03/09 06:22:43 pm        585

​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ផ្ទៀងផ្ទាត់​ចំនួន​ជន​ស៊ីវិល​រងគ្រោះ​ចំនួន ១,៣៣៥​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នរួម​ទាំង ៤៧៤​​នាក់​បាន​ស្លាប់ និង ៨៦១​នាក់​រង​របួស​ចាប់​តាំងពី​ការ​ចាប់ផ្ដើម​វាយប្រហារ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​។

​ការិយាល័យ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ប៉ុន្តែ​ចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​មិន​ត្រូវ​ទៅ​នឹង​របាយការណ៍​ផ្សេងៗ​ដែល​បាន​បញ្ជាក់​នោះ​ទេ​។ អង្គការសហប្រជាជាតិ​ជឿ​ថា ចំនួន​ពិតប្រាកដ​ទំនងជា​នឹង​មាន​ខ្ពស់​ជាង​នេះនៅ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ​ជាទី​ដែល​របាយការណ៍​ជាច្រើន​នៅ​តែ​មាន​ការ​បញ្ជាក់​ខុសគ្នា​។​ ឧទាហរ​ណ៍​ដូចជា​នៅ​ទីក្រុង Volnovakha, Mariupol និង​ទីក្រុង Izium ជាទី​ដែល​មានការ​លើក​ឡើង​ថា មាន​ជន​ស៊ីវិល​រាប់​រយ​នាក់​បាន​រងគ្រោះ​ក្នុង​សង្គ្រាម​នេះ​។​

​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​មាន​ត្រឹម ៤០៦​នាក់​ប៉ុណ្ណោះ​។​ នៅ​ក្នុង​តំបន់ Donetsk និង Luhansk គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​ក្រុង Moscow អង្គការ​សហប្រជាជាតិ​បាន​កត់​ត្រា​ជនរងគ្រោះ​ចំនួន ៥៤៥​នាក់រួម​ទាំង​អ្នក​ស្លាប់​ចំនួន ៩៦​នាក់ និង ៤៤៩​នាក់​រង​របួស​គិត​ត្រឹម​ថ្ងៃ​អង្គារ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        219
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        260
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm