ផលិតកម្មសត្វក្នុងស្រុករបស់កម្ពុជា កំពុងរីកចម្រើន ឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​បាន​គ្រប់​គ្រាន់

2026/01/14 06:39:22 pm        291

ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង ស្រប​ពេល​ការ​ចិញ្ចឹម​សត្វ​បាន​កំពុង​កើត​ឡើង​យ៉ាង​ផុល​ផុស ជាលក្ខណៈគ្រួសារ និងការចិញ្ចឹមបែបឧស្សាហកម្មទំទើប ដោយ​បាន​ឆ្លើយ​តប​ទៅតាមតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ជំនួសការនាំចូលស្ទើរ ទាំងស្រុង ជា​ពិសេស​សាច់​ជ្រូក មាន់ និងទាជាដើម។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែង​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នកយកព័ត៌មាន BTV ស្តីពីការចិញ្ចឹមសត្វ ផលិតកម្មសត្វ និងការផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវ​ការក្នុងស្រុកនេះថា ទាក់ទិនការចិញ្ចឹមសត្វក្នុងស្រុកឃើញថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រារដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ធានា​ដល់ការគ្រប់គ្រង ការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ ការ​ធានា​និរន្តរ​ភាព​នៃ​ការ​ផ្គត់​ផ្គ​ង់, ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ ទីផ្សារក្នុងស្រុក និង​ការ​នាំ​ចេញ​ជា​ដើម​។

លោកលើកឡើងបន្ថែមថា ជាក់ស្តែងនៅក្នុងបញ្ហាប្រឈមនៃការអូសបន្លាយជម្លោះព្រំដែន ដែល​បង្ក​ដោយ​ប្រទេសជិតខាងនេះ ផលិតកម្មសត្វនៅកម្ពុជា បាននិងកំពុងវិវត្តន៍រីកច្រើនយ៉ាងខ្លាំង និង​បាន​កំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសសត្វជ្រូក គឺការ ចិញ្ចឹមជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​កសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប, ដោយ​ការ​ចិញ្ចឹម​បែប​នេះ គឺមានគុណភាព និងស្របតាមស្តង់ដារខ្ពស់ និងបានកំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ក្នុងការជំរុញ ផ្គត់ផ្គង់​តម្រូវ​ការ​សាច់​ក្នុង​ស្រុក​ឱ្យ​មាន​និរន្តរភាព ជំនួសនៃការពឹងផ្អែកទីផ្សារខាងក្រៅ និងដើម្បីឈានទៅប្រកួតប្រជែង ជំរុញ​ដល់​ផលិត​កម្ម សត្វ និងផលិតកម្មដ៏ទៃទៀតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។

ជុំវិញផលិតកម្មក្នុងវិស័យកសិកម្ម, នាពេលកន្លងមក ឯកឧត្តម ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ទាក់ទិនផលិតកម្មក្នុងស្រុកបច្ចុប្បន្ន​មាន​អតិរេក​នៅ​ក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើ ទីផ្សារក្នុងស្រុក បាន​​និងកំពុងហៀរទៅកាន់ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។ ចំណែកផលិតកម្មសត្វវិញ កម្ពុជា​កំពុង​មាន​ការរីកចម្រើន និង កំពុងមានការចិញ្ចឹមយ៉ាងផុលផុស ដោយបានគាំទ្រ​ដល់​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ស្រុក។

សូមបញ្ជាក់ថា ជុំវិញការនាំចេញវិញ, បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ កម្ពុជា បាននាំចេញស្បែកជាប់រោម ស្បែកសិប្បនិម្មិត និង​ផលិត​ផល​ធ្វើពីស្បែក មានទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារសហរដ្ឋអាម៉េរិក នឹងរំពឹងថា នៅ​ពេលអនាគត កម្ពុជានឹងជំរុញដល់ទីផ្សារនាំចេញកាន់តែខ្លាំងក្លា ខណៈបច្ចុប្បន្ន​កម្ពុជា​កំពុង​ស្រូប​យក​ឱកាសវិនិយោគលើ វិស័យចិញ្ចឹមសត្វជាបន្តបន្ទាប់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        113
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm