គណបក្សនៅថៃ ជះប្រាក់ដណ្តើមសន្លឹកឆ្នោត ខណៈសេដ្ឋវិទូព្រមានថា អាចនាំឱ្យសេដ្ឋកិច្ចថៃ ងើបមិនរួច

2026/01/14 08:21:42 pm        260

សេចក្ដីរាយការណ៍ពីសារព័ត៌មាន South China Morning Post បានឱ្យដឹងកាលពីថ្ងៃអង្គារ (១៣ មករា) ថា រដូវកាលបោះឆ្នោតនៅប្រទេសថៃ បាននាំឱ្យមានការសន្យាផ្តល់ជូនជាសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីបណ្ដាគណបក្សដែលប្រកួតប្រជែងរកសំឡេងឆ្នោត រាប់ចាប់ពីការឱ្យប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិក សម្រាប់ទារកទើបនឹងកើត រហូតដល់ការលុបបំណុលទាំងស្រុង និងការបន្ថែមប្រាក់ខែចំនួន ១០០ដុល្លារអាមេរិក ជារៀងរាល់ខែសម្រាប់គ្រួសារក្រីក្របំផុតទៀតផង។

ប៉ុន្តែក្រុមសេដ្ឋវិទូបានព្រមានថា នៅក្នុងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះស្រាប់ទៅហើយ និងពោរពេញដោយបំណុល ក៏ស្របពេលភាពជាប់គាំងផ្នែកនយោបាយផងដែរនោះ ការសន្យាដ៏ថ្លៃថ្លាបែបនេះទំនងជាមិនអាចស្តារកំណើនឡើងវិញបានទេ។

ជនជាតិថៃជាច្រើន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនយល់ឃើញថា ការចែកអំណោយទាំងនេះ ជាការបង្វែរអារម្មណ៍ពីបញ្ហាដ៏ជ្រៅ ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ។ ការខកចិត្តរបស់ពលរដ្ឋឆ្លុះបញ្ចាំងពីស្ថានភាពមិនស្រួលកាន់តែទូលំទូលាយ ដែលអាចជះឥទ្ធិពលដល់សន្លឹកឆ្នោតរបស់មនុស្សរាប់លាននាក់ នៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ។

យោងតាមអ្នកព្យាករនៅមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានឱ្យដឹងថា ថៃ ដែលធ្លាប់ជាប្រទេសមានសេដ្ឋកិច្ចលេចធ្លោនៅអាស៊ី ឥឡូវនេះ ប្រឈមនឹងហានិភ័យនៃការត្រូវបានវៀតណាមវ៉ាដាច់ ក្នុងរយៈពេល ១ទសវត្សរ៍។ ក្រុមសេដ្ឋវិទូបាននិយាយថា ប្រទេសថៃត្រូវការស្ថិរភាពបន្ថែមទៀត ជាជាងការសន្យាផ្ដល់ប្រាក់ដើម្បីគេចវេះពីភាពជាប់គាំងបែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        190
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        231
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm