ទេសចរអន្តរជាតិទទួលបទពិសោធន៍ៗល្អជាច្រើន និងសន្យាត្រលប់មកទស្សនាកម្ពុជាម្តងទៀត

2026/01/14 09:18:46 pm        411

នៅអំឡុងដើមខែមករាឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA គឺមានភាព​មមា​ញឹក​ខ្លាំង​ក្នុងការផ្តល់សេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ​ធ្វើដំណើរចេញចូលកម្ពុជា តាម​ផ្លូវ​អាកាស​ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងថា អំឡុង​ពេល​ស្នាក់នៅដើរកម្សាន្តនៅកម្ពុជា គឺគេទទួលបានបទពិសោធន៍ល្អជាច្រើន ហើយ​ទេសចរ​ទាំង​នោះ​​​សន្យាថា​នាំបងប្អូនសាច់ញាតិ និងមិត្តភក្តិមកទស្សនាកម្ពុជាម្តងទៀត។

តាមភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមករានេះថា អំឡុង​ពេល​ដើរកម្សាន្តទេសចរណ៍នៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​អស់​ទទួលបានបទពិសោធន៍ និងស្នាមអនុស្សាវរីយ៍ល្អជាច្រើន ហើយ​ដោយ​មើល​ឃើញ​ពី​កត្តា​សុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពល្អនោះ ពេល​ត្រឡប់​ទៅ​វិញ ​គឺគេនឹងរៀបចំផែនការការបង្កើតមុខរបរ និងពង្រីកអាជីវកម្ម មកធ្វើការងារនៅកម្ពុជា។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាម​របាយការណ៍បឋមក្នុងរយៈពេលពេញមួយឆ្នាំពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ​២០២៥ តាមអាកាសយដ្ឋានអន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួល​បាន​អ្នក​ដំណើរ​អន្តរ​ជាតិ​ប្រមាណ​ជិត​ ៧លាននាក់ កើន១៣% ចំនួនជើងហោះហើរទេ្វរទិសហោះចេញចូលកម្ពុជា មាន​ប្រមាណ​ជាង ៥៨០០០ជើង កើនឡើង១១% និងមានទំនិញប្រមាណ៨ម៉ឺនតោន កើន១៩% បើ​ប្រៀប​ធៀប​រយៈ​ដូចគ្នា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ិន ចាន់សេវុត្ថា បន្តថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងមួយសប្តាហ៍ៗ មានកំណើន​ជើង​ហោះ​ហើរ​ចេញ​ចូល​ក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ​ជិត​៤០០​ជើង ហើយចំនួនគឺមានការកើនឡើងបន្តិចបន្តួច រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm