យុវជនជាច្រើនងាកមករៀនជំនាញចុងភៅ ខណៈរៀនឆាប់ចេះ និងឆាប់ទទួលបានការងារធ្វើ

2026/01/14 09:36:35 pm        393

យុវជនជនជាច្រើននាពេលបច្ចុប្បន្ននេះ បាននាំគ្នាបែរមករៀនជំនាញចុងភៅ ធ្វើម្ហូបអាហារ ខណៈ​ជំនាញនេះរៀនឆាប់ចេះ ចំណាយពេលខ្លី ហើយឆាប់ទទួលបានការងារធ្វើ និង​ទទួល​បាន​ប្រាក់​ខែ​សមរម្យ។

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដ​ល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET ១,៥ លាន​នាក់ លើជំនាញផ្នែកមុខម្ហូប ឬជំនាញចុងភៅ ​មាន​ការ​ចាប់អារម្មណ៍កា​ន់​តែ​ច្រើន​ឡើង​ពី​យុវជន ក៏ដូចជាសាធារណៈជនទូទៅក្នុងការវិស័យអាហារ។

ក្នុង​ចំណោម​សិក្ខាកាមដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅ​វិទ្យា​ស្ថាន​ជាតិ​សហ​គ្រិន​ភាព និងនវានុវត្តន៍ កញ្ញា ញឹម ស្រីដា ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បាន​និយាយ​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការរៀនជំនាញនេះ មិនត្រឹមតែ​បាន​ស្វែង​យល់​ពី​មុខ​ម្ហូប​ដែល​ជា​អត្ត​សញ្ញាណ​របស់​ជាតិ​ប៉ុណ្ណោះទេ​ តែកញ្ញាក៏បានស្វែងយល់ពីការងារនៅក្នុងវិស័យអាហារផងដែរ។

កញ្ញាបានរៀបរាប់ថា ដោយសារជាចំណង់ចំណូលចិត្តផង និងមាន​ក្តី​ស្រម៉ៃ​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ផង​ កញ្ញាបានសម្រេចចិត្តចូលរៀនជំនាញធ្វើម្ហូបខ្មែរ តាមរយៈ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ហើយរំពឹងថា នឹង​បើក​ហាង​តូច​មួយ​ជា​របស់​ខ្លួន​ឯង​ក្រោយ​បញ្ចប់​ការ​សិក្សា។ កញ្ញាបានចាត់ទុកកម្មវិធីដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ ពិត​ជា​មានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់ពីព្រោះថា ក្រៅពីរៀនដោយឥតបង់ថ្លៃហើយ ថែម​ទាំង​ទទួលបាននូវចំណេះជំនាញមួយពិតប្រាកដ ថែម​ទាំង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​គ្រូ​បណ្តុះបណ្តាលផងដែរ។

លោក ឃុន សារ៉េត គ្រូបណ្តុះបណ្តាលជំនាញផ្នែកចុងភៅ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និង​នវានុវត្តន៍បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៣ ពោលគឺ ពីការចាប់​ផ្តើម​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី ធីវ៉េត ១,៥លាននាក់ រហូតមកដល់បច្ចុប្បន្ននេះ ឃើញមានការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្រុម​សិក្ខា​កាម ដោយសារការរៀនត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែទទួលបានចំណេះ ជំនាញ​មួយ​ពិត​ប្រាកដ ជាពិសេសបានជួយដល់ប្រជាពលរដ្ឋជាច្រើននាក់មកពីគ្រួសារក្រីក្រ និងងាយ​រ​ង​ហានិភ័យ ដែលកំពុងជួបការលំបាក និងគ្មានលទ្ធភាពបង់ថ្លៃសម្រាប់សិក្សា។

លោកបានបញ្ជាក់ថា ជំនាញម្ហូបអាហារនេះ ប្រសិនបើតម្រូវឱ្យបង់ប្រាក់សម្រាប់សិក្សា គឺមា​ន​តម្លៃ​ដល់​រាប់​រយ​ដុល្លារយ៉ាងហោចណាស់ពី ៦០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុងមួយវគ្គ។ លោក​បន្ថែម​ទៀត​ថា ការរៀនសូត្រទាំងនេះ គឺដូចតែគ្នាទេ អាស្រ័យទៅលើគ្រូបង្ហាត់បង្រៀនម្នាក់ៗ មាន​ន័យថា ការរៀនបង់លុយ ឬមិនបង់លុយ គឺរៀនដូចគ្នា។

គិត​មក​ត្រឹមបំណាច់ឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1,5M) បានទទលការ​ចុះ​ឈ្មោះ​ដើម្បី​ចំនួន​ជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់​ការ​សិក្សា​ជំនាញ​ធីវ៉េត។ ជំនាញ ធីវ៉េត មានដូចជា៖ អគ្គិសនី, សំណង់, បរិក្ខាត្រជាក់, មេកានិច​រថយន្ត​, អេឡិចត្រូនិច, សម្អាងកាយ, ការផលិតភេសជ្ជៈ និងការផលិតនំជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm