សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥

2026/01/14 03:29:57 pm        100

សហព័ន្ធគុនខ្មែរអន្ដរជាតិ បានប្រកាសកាលបរិច្ឆេទថ្មី ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​ប្រដាល់​​គុនខ្មែរជើង​ឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ការប្រកាសកាលបរិច្ឆេទថ្មីនេះ បន្ទាប់ពីកន្លងមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួម​ជាមួយ​សហព័ន្ធគុនខ្មែរអន្តរជាតិ បានសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដែល​គ្រោង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយសារចំពេលមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

ប៉ុន្ដែដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន មានភាពប្រសើរជាងមុន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ ក៏សម្រេចរៀបចំឡើងវិញ នៃការប្រកួត​កីឡា​គុនខ្មែរ​ជើងឯកពិភពលោក លើកទី៦ នាថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ​រក្សា​ការរៀបចំនៅទីតាំងដដែល នាបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរដឹងថា មុនសម្រេចលើកពេលការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើក​ទី៦ នេះ មានប្រតិភូ និងអត្តពលិកប្រមាណជិត ៣០ប្រទេសបានចុះឈ្មោះចូលរួម ។ យ៉ាងណាការសម្រេចលើកពេលភ្លាមៗ បណ្ដាប្រទេសសមាជិក​សហព័ន្ធ​គុនខ្មែរ​អន្ដរជាតិ​ទាំង​អស់ សុទ្ធតែគាំទ្រ ហើយនៅតែត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមជាថ្មី ក្រោយស្ថានការណ៍​ល្អប្រសើរ​៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥
2026/01/14 03:29:57 pm        1
គុនខ្មែរសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាល តែត្រូវមានវិធានាការខ្ពស់ ក្នុង​កម្មវិធី​ប្រកួត​កម្រិត​ថ្នាល
2026/01/14 03:12:11 pm        1
Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League
2026/01/09 01:37:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួននិស្សិតចិននៅសាកលវិទ្យាល័យ Harvard នៅតែកើនឡើង បើទោះបីជាមានវិធានការបង្រ្កាបទិដ្ឋាការរបស់លោក Trumpក៏ដោយ

2026/01/14 08:03:46 pm
​លោក Trump៖ អង្គការណាតូ នឹង «កាន់តែគួរឲ្យញញើត» បើអាមេរិកគ្រប់គ្រងកោះ Greenland
2026/01/14 08:03:20 pm
​ការបោះឆ្នោតមុនអាណត្តិ ទំនងកើតឡើង នៅប៊ុលហ្គារី ក្រោយក្រុមកែទម្រង់បដិសេធកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាល
2026/01/14 07:48:15 pm
​ខេត្តចំនួនពីរនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ៣៥៥ លានដុល្លារ
2026/01/14 07:39:54 pm
​ថៃ ស្នើលើកពេលជាលើកទី២ ចំពោះ កិច្ចប្រជុំព្រំដែនគោក JBC ដោយថា រង់ចាំនីតិវិធីផ្ទៃក្នុង
2026/01/14 07:37:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/14 12:09:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/14 09:03:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am