មនុស្សរាប់សិបនាក់ បានស្លាប់ និងជាង ៨.០០០នាក់ ត្រូវជម្លៀស ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅស៊ូដង់

2026/01/14 10:30:45 pm        64

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ ត្រូវផ្លាស់ទីលំនៅ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស  ស៊ូដង់ រួមទាំងរដ្ឋ North Darfur ខណៈដែលខ្លួនបានព្រមានអំពីវិបត្តិមនុស្សធម៌ និងអាហារូបត្ថម្ភកាន់តែអាក្រក់ឡើងៗ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា របាយការណ៍ក្នុងស្រុកបានបង្ហាញថា យ៉ាងហោចណាស់ជនស៊ីវិល ១៩នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយប្រហារថ្មើរជើងកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Jirjir នៃរដ្ឋ North Darfur។  

នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ ជនស៊ីវិល ១០នាក់ ត្រូវបានសម្លាប់ និង ៩នាក់ រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនលើទីក្រុង Sinja ដែលជារដ្ឋធានីនៃរដ្ឋ Sennar។ នេះបើយោងតាម      បណ្តាញគ្រូពេទ្យស៊ូដង់។

លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីគ្រោះថ្នាក់ជាបន្តបន្ទាប់ចំពោះជនស៊ីវិល និងចំនួនជនភៀសខ្លួន កាន់តែច្រើនឡើង ខណៈដែលការប្រយុទ្ធគ្នារីករាលដាលដល់តំបន់ជាច្រើននៃប្រទេសនេះ។

លោកបានបន្ថែមថា៖«អំពើហិង្សានៅតែបន្តជំរុញឲ្យមនុស្សចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយវាត្រូវតែបញ្ឈប់»។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប៉ាន់ប្រមាណថា មនុស្សជាង ៨.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ កាលពីថ្ងៃសុក្រ ពីភូមិមួយចំនួននៅក្បែរតំបន់ Kernoi ក្នុងរដ្ឋ North Darfur។ លោក Dujarric បាននិយាយថា អ្នកខ្លះបានភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀតនៃរដ្ឋនេះ ហើយអ្នកផ្សេងទៀតបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ដើម្បីស្វែងរកការជ្រកកោន ដោយធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលផុយស្រួយរួចទៅហើយ កាន់តែតានតឹងថែមទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm