ដោយមានទុក្ខលំបាកខ្លាំងពេកនោះ កុលសម្ព័ន្ធបេឌូអ៊ីន (Bedouins)នៅក្នុងភូមិមួយនៃតំបន់វេសបែង បានរុះរើក្រោលចៀមរបស់ពួកគេ និងលើករបស់របរដាក់លើរថយន្តដឹកទំនិញ ហើយត្រូវបានបង្ខំឲ្យចេញពីផ្ទះរបស់ពួកគេ នៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែល ដោយសារអំពើហិង្សារបស់អ្នកតាំងលំនៅដែលកំពុងកើនឡើង។
ខណៈពេលដែលការវាយប្រហារដោយអ្នកតាំងលំនៅឋានអ៊ីស្រាអែល ប៉ះពាល់ដល់សហគមន៍នានាទូទាំងតំបន់វេសបែង កុលសម្ព័ន្ធបេឌូអ៊ីនពាក់កណ្តាលពនេចរស្ថិតក្នុងចំណោមជនងាយរងគ្រោះបំផុត នៅក្នុងទឹកដីនេះ បាននិយាយថា ពួកគេរងគ្រោះពីការផ្លាស់ទីលំនៅដោយបង្ខំ ដោយសារកង្វះការអនុវត្ត ច្បាប់។

លោក Farhan Jahaleen ដែលជាអ្នករស់នៅក្នុងកុលសម្ព័ន្ធបេឌូអ៊ីន នៅក្នុងភូមិ Ras Ein Al-Auja បានប្រាប់សារព័ត៌មាន AFP ថា៖«អ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន គឺការដួលរលំទាំងស្រុងនៃសហគមន៍នេះ ដោយសារការវាយប្រហារជាបន្តបន្ទាប់ និងម្តងហើយម្តងទៀតរបស់អ្នកតាំងលំនៅ ទាំងថ្ងៃទាំងយប់ ក្នុងរយៈពេលពីរឆ្នាំកន្លងមក»។
ចាប់តាំងពីអ៊ីស្រាអែលបានគ្រប់គ្រងតំបន់វេសបែងក្នុងឆ្នាំ ១៩៦៧ កន្លែងតាំងទីលំនៅអ៊ីស្រាអែល បានពង្រីកជាលំដាប់ ដោយមានក្រុមកុលសម្ព័ន្ធជាង ៥០០.000នាក់ រស់នៅក្នុងទឹកដីនេះ ដែលក៏ជាជម្រករបស់ជនជាតិប៉ាឡេស្ទីនបីលាននាក់ផងដែរ។
អ្នកតាំងលំនៅភាគតិចមួយក្រុម បានប្រព្រឹត្តអំពើហិង្សាទៅលើអ្នកស្រុកក្នុងគោលបំណងបង្ខំពួកគេឲ្យចាកចេញ ដោយអង្គការសហប្រជាជាតិបានកត់ត្រាការវាយប្រហារចំនួន ២៦០លើក ដែលមិនធ្លាប់មានពីមុនមក ក្នុងខែតុលា ឆ្នាំមុន៕
