ឆ្នាំ២០២៦នេះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ website និង App

2026/01/14 11:26:46 pm        237

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវាពីអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័ររបស់ក្រសួងមហាផ្ទៃ website និងទាំងApp ដែលមានអសយដ្ឋាន «online.owso.gov.kh»OWSM CAMBODIAGeneral Department of Administration, MOI https://onlinedmk.owso.gov.kh/ ខណៈក្នុងឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានសមទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។

លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានចំនួន ១១៦.៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិបប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។

ដោយឡែករដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន ៣.១៩១.៤៣៤.៥៨១រៀល។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។

លោក ហុក ហួលីម បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២.៧០៣កន្លែង។ ពាក់ព័ន្ធនឹងការងារធនធានទឹក និងឧតុនិយម បានស្តារប្រឡាយរំដោះទឹក ស្តារប្រឡាយស្រោចស្រព ជួសជុលជាប្រចាំប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរក្រាំងពង្រ។ ទាក់ទិននិងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាតបានចំនួន ៣០៨.៩៤០.៤៥៦ម៉ែត្រគីប ស្មើនឹង៩៧,០៨%នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅ បានចំនួន ២២.០០៣បណ្តាញ។

លោកនាយករដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀតថា ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារអនុវត្តគោលនយោបាយ "ភូមិ សង្កាត់ មានសុវត្ថិភាព" រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន ៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់ បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី ឃាត់ខ្លួន ៧១៣នាក់ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១.៦៥៣ករណី ឃាត់ខ្លួន ២.៨៨២នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ ការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៥ករណី ឃាត់ខ្លួន ៨នាក់ បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន២២ករណី ឃាត់ខ្លួន ៧នាក់ ការងារសហការបង្ក្រាបបទល្មើស Online Scams បានចំនួន ៤៤ករណី ឃាត់ខ្លួន ១.០៧៧នាក់ មាន១១សញ្ញាតិ និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក។ បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ "ភូមិ សង្កាត់ មានសុវត្ថិភាព" និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm