រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសបារាំងនឹងបើកស្ថានកុងស៊ុលរបស់ខ្លួននៅដែនដីហ្គ្រីនលែននៅថ្ងៃទី៦ ខែកុម្ភៈ ជាចំណាត់ការជាក់ស្តែងមួយដើម្បីបង្ហាញពីការគាំទ្រចំពោះដែនដីកោះមួយនេះ ខណៈសហរដ្ឋអាមេរិកបានសន្យាដដែលៗថា នឹងយកដែនដីនេះមកគ្រប់គ្រង។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង RTL លោក Barrot បាននិយាយថា ដែនដីហ្គ្រីនលែន មិនចង់ឲ្យត្រូវបានគេគ្រប់គ្រង ឬធ្វើសមាហរណកម្មដោយសហរដ្ឋអាមេរិកទេ ដោយសង្កត់ធ្ងន់ថា ដែនដីកោះនេះបានជ្រើសរើសឲ្យនៅតែស្ថិតក្នុងក្របខ័ណ្ឌរបស់ប្រទេសដាណឺម៉ាក ណាតូ និងសហភាពអឺរ៉ុប។

