កម្ពុជា ផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងដល់ប្រទេសឡាវ

2022/03/09 07:53:26 pm        532

ភ្នំពេញ៖ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រទេសឡាវ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដល់ប្រទេសនេះ ដែលពិធីប្រគល់នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនានេះ បានឲ្យដឹងថា ការ សម្រេច​ផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ​ជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋ​ឡាវ​នេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាម​ជាប្រទេសជិតខាង​ភូមិផងរបង​ជាមួយ ក៏ដូចជាការពង្រឹងនូវកិច្ច ​សហប្រតិបត្តិការទ្វេភាគី​ និងជាកាយវិការមនុស្សធម៌ ប្រកបដោយ​បេះដូង​ដ៏ល្អប្រពៃពិតប្រាកដ របស់សម្ដេចតេជោក្នុងន័យ “កម្ពុជា ជាប្រទេសតូចតាចតែ​មាន​បេះដូង​ធំទូលាយ” ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ​នឹងនាំយករថយន្តដឹកវ៉ាក់សាំង ​ទៅប្រគល់ជូនភាគីឡាវ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ​ក្នុងខេត្តស្ទឹងត្រែង ​ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ ។

ប្រភព បានបន្ថែមថា កម្ពុជា ក៏តែងតែបាន និងកំពុងធ្វើដោយឈរលើស្មារតីមិត្តភាព​ សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ ​រួមគ្នាដោះស្រាយវិបត្តិ នៃការឆ្លង​រីករាល​ដាល ​ជំងឺកូវីដ-១៩ ​នៅក្នុងប្រទេស ​និងនៅក្នុងតំបន់ ​ហើយ​អំណោយ​មនុស្សធម៌ដ៏ថ្លៃថ្លា​របស់កម្ពុជា​នេះ នឹងរួមចំណែកបន្ថែមទៀតជូនប្រទេសឡាវ ​នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជា​ពិសេសលើកិច្ចការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនដល់ប្រជាជនឡាវ ​ឲ្យកាន់តែមានភាពល្អប្រសើរឡើង​ជាលំដាប់។

កន្លងមកកម្ពុជា បានផ្ដល់ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​ចំនួន២ដងរួចមកហើយ ក្នុងនោះមានផ្ដល់រថយន្ដដឹកវ៉ាក់សាំងចំនួន៣គ្រឿង ​បរិក្ខារវេជ្ជសាស្ត្រ ​វ៉ាក់សាំងកូវីដ-១៩ ហើយ​កាលពី ឆ្នាំ២០២១ សម្ដេចតេជោ បានផ្ដល់ថវិកាប្រមាណជាង១០លានដុល្លារ ដល់ប្រទេស​មួយនេះផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm