អ៊ីរ៉ង់ចោទប្រកាន់ចារកម្មបរទេសថាជាអ្នកនៅពីក្រោយចលនាបាតុកម្មស្លាប់មនុស្ស

2026/01/15 02:16:55 am        59

អាជ្ញាធរអ៊ីរ៉ង់កាន់តែដឹងច្បាស់ថា ពួកគេមានជំនឿថា ប្រទេសក្រៅ គឺជាអ្នកនៅពីក្រោយភាពរំជើបរំជួលនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយនិងជាប់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានភាពរំជើបរំជួលមួយនេះ ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានផ្លាស់ប្តូរយុទ្ធសាស្រ្តងាកចេញពីសេដ្ឋកិច្ចរង្គោះរង្គើររបស់អ៊ីរ៉ង់ និងការគាបសង្កត់ក្រុមប្រឆាំង ឆ្ពោះទៅរកគូសត្រូវភូមិសាស្ត្រនយោបាយយូរអង្វែងរបស់ប្រទេសលោក គឺអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ IRIB លោក Pezeshkian អះអាងថា មនុស្សតែមួយដែលបានវាយប្រហារប្រទេសមួយនេះ អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែលកាលពីខែមិថុនា ឆ្នាំមុន ឥឡូវពួកគេព្យាយាមបង្កើនភាពរំជើបរំជួលទាំងនេះ ទាក់ទងនឹងការពិភាក្សាសេដ្ឋកិច្ច ។

លោកនិយាយថា ពួកគេបានបណ្តុះបណ្តាលមនុស្សមួយចំនួននៅក្នុងប្រទេស និងក្រៅប្រទេស ពួកគេបាននាំយកក្រុមភេរវកម្មពីខាងក្រៅ អ្នកដែលបានវាយប្រហារផ្សារមួយកន្លែងនៅភាគខាងជើងទីក្រុង Rasht និងអ្នកដែលបានដុតបំផ្លាញវិហារអ៊ីស្លាម ។

សូមបញ្ជាក់ថា ទស្សនីយភាពនៃការធ្វើអន្តរាគមន៍បរទេសដោយផ្ទាល់ ដើម្បីគាំទ្រក្រុមបាតុករអ៊ីរ៉ង់ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិលោក Donald Trump បានបង្ហាញម្តងហើយម្តងទៀតពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ិនតោន ក្នុងការវាយប្រហារអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm