យានដ្រូនវាយប្រហារនាវាដឹកប្រេង ២គ្រឿងក្នុងសមុទ្រខ្មៅ ខណៈផលិតកម្មប្រេងកាហ្សាក់ស្ថានធ្លាក់ចុះយ៉ាងគំហុក

2026/01/15 02:20:49 am        65

ក្រុមហ៊ុនពាក់ព័ន្ធនិយាយថា យានដ្រូនបានវាយប្រហារនាវាដឹកប្រេង ២គ្រឿងនៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារ រួមទាំងនាវាមួយគ្រឿងជួលដោយក្រុមហ៊ុនប្រេងធំ Chevron របស់សហរដ្ឋអាមេរិក ពេលដែលពួកគេធ្វើដំណើរទៅកាន់ចំណតនៅតំបន់ឆ្នេរប្រទេសរុស្ស៊ី ។

យោងតាមប្រភពចំនួន ៨ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នាវាទាំង ២គ្រឿងនេះ ធ្វើដំណើរតាមផ្លូវទៅកាន់ចំណត Yuzhnaya Ozereyevka គឺជាចំណុចផ្ទុកប្រេងប្រហែល ៨០ភាគរយរបស់កាហ្សាក់ស្ថានដែលមានគោលដៅទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាប្រេងឆៅមួយចំនួនរបស់រុស្ស៊ី ។

ការវាយប្រហារនេះ កើតមានឡើង ស្របពេលទិន្នផលប្រេងកាហ្សាក់ស្ថានធ្លាក់ចុះយ៉ាងគំហុក នៅដើមខែមករានេះ ក្នុងនោះក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិកដែលគ្របដណ្តប់វិស័យប្រេងរបស់ពួកគេ ពិបាកបូមប្រេងឆៅកាត់តាមប្រទេសរុស្ស៊ី ដោយសារព្យុះរដូវរងា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធបណ្តាលមកពីការវាយប្រហារយានដ្រូនអ៊ុយក្រែន ។

ទិន្នន័យនាវាចរណ៍ LSEG បង្ហាញថា នាវាមួយគ្រឿងក្នុងចំណោមនាវាដឹកប្រេងដែលរងការវាយប្រហារ គឺនាវា Delta Harmony ដែលគ្រប់គ្រងដោយក្រុមហ៊ុន Delta Tankers របស់ក្រិក ។

 នាវាមួយគ្រឿងទៀត គឺនាវា Matilda ដែលជួលដោយក្រុមហ៊ុន KazMunayGas គ្រប់គ្រងដោយក្រុមហ៊ុន Thenamaris របស់ក្រិក ត្រូវបានគេរំពឹងថានឹងផ្ទុកប្រេងកាហ្សាក់ស្ថាន ចេញពីចំណត Karachaganak ពេលដែលវារងការវាយប្រហារ ។

 សូមបញ្ជាក់ថា ទីក្រុងគីវ មានគោលដៅលើហេដ្ឋារចនាថាមពលសម្ព័ន្ធរុស្ស៊ី ដើម្បីដាក់សម្ពាធទីក្រុងមូស្គូឲ្យបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារលើនាវាដឹកប្រេងកាលពីថ្ងៃអង្គារ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm