គ.ជ.ប រកឃើញភាពមិនប្រក្រតីក្នុងបញ្ជីឈ្មោះបេក្ខជនបក្សនយោបាយ ខណៈបញ្ជីបេក្ខជនបិទផ្សាយចំនួនបីថ្ងៃ

2022/03/09 08:05:13 pm        774

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បន្តពិនិត្យបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បានរកឃើញឈ្មោះបេក្ខជនមួយចំនួនមានភាពមិនប្រក្រតី។

ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត កំពុងដំណើរការពិនិត្យបញ្ជីបេក្ខជន របស់ គណបក្សនយោបាយ ក៏ដូចជាការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់BTVថា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ចំនួន១៧គណបក្ស គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរកឃើញភាពមិនប្រក្រតីទៅលើឈ្មោះបេក្ខជន​មួយ​ចំនួន ដែលសាម៉ីខ្លួននោះ​ បានបដិសេធអំពីបញ្ជី​ ដែលបានបិទផ្សាយតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។

ចំពោះដំណាក់កាល និងនីតិវិធីទាំងមូល ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយ ឯកឧត្តម ហង្ស ពុទ្ធា ​បានបញ្ជាក់ថា ​បញ្ជីបេក្ខជនរបស់គណបក្សនេះ មានសារ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​បាន​ជ្រាបអំពី​សមាសភាព​ ដែល​នឹងត្រូ​វ​ប្រកួតប្រជែង​ជាក្រុមប្រឹក្សាឃុំ-សង្កាត់។

ក្រោយការពិនិត្យទៅលើបញ្ជីឈ្មោះបេក្ខជន​ របស់គណបក្សនយោបាយ ​រយៈពេលមួយសប្តាហ៍ នៅថ្ងៃទី៦-៨ ​ខែមេសា គ.ជ.ប នឹង​បិទផ្សាយបញ្ជីបេក្ខជនដំបូង​ នៅ​តាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ខណៈថ្ងៃទី២៤ ​ខែមេសា គ.ជ.ប ​នឹង​​បិទផ្សាយ​បញ្ជីបេក្ខជនផ្លូវការ។

ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ ហើយ​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ ការ​រៀបចំការបោះឆ្នោត​នាពេលខាងមុខ ​មានចំនួនជាង២ម៉ឺនការិយាល័យ​ នៃឃុំ-សង្កាត់នៅទូទាំងប្រទេស សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm