ប្រភព៖ អាមេរិកត្រូវបានរំពឹងថា នឹងបង្ហាញថ្នាក់ដឹកនាំតំបន់ហ្កាហ្សាក្រោយសង្គ្រាម

2026/01/15 02:28:56 am        53


បើយោងតាមប្រភពប៉ាឡេស្ទីនចំនួន ៤រូប បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះ ត្រូវបានគេរំពឹងថា នឹងបន្តជំរុញផែនការតាមដំណាក់កាលរបស់លោក សម្រាប់អនាគតរបស់តំបន់ហ្កាហ្សា ដោយប្រកាសពីរដ្ឋបាលត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម។

ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែតុលាឆ្នាំមុន បានចុះហត្ថលេខាលើផែនការ ២០ចំណុចរបស់លោក Trump ដែលកំណត់ថា ក្រុមប្រឹក្សាអ្នកជំនាញប៉ាឡេស្ទីនមួយ ត្រូវបានត្រួតពិនិត្យដោយ «ក្រុមប្រឹក្សាសន្តិភាព» អន្តរជាតិ ដែលមានន័យថា គ្រប់គ្រងតំបន់ហ្កាហ្សា សម្រាប់រយៈពេលអន្តរកាល។ ដំណើរការនោះមិនរាប់បញ្ចូលតំណាងរបស់ក្រុមហាម៉ាសឡើយ។

ប្រភពប៉ាឡេស្ទីនទាំងនេះ បានបញ្ជាក់ថា ស្ថាប័នប៉ាឡេស្ទីនដែលមានសមាជិក ១៤នាក់ នឹងដឹកនាំដោយលោក Ali Shaath អតីតអនុរដ្ឋមន្ត្រីនៅក្នុងអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច និងដែលធ្លាប់ទទួលបន្ទុកការអភិវឌ្ឍតំបន់ឧស្សាហកម្ម។

សមាជិកផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយលោក Nickolay Mladenov អតីតបេសកជនអង្គការសហប្រជាជាតិ ប្រចាំតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានគេរំពឹងថា នឹងតំណាងឲ្យក្រុមប្រឹក្សាសន្តិភាព នៅដែនដីនេះ រួមមានបុគ្គលមកពីវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើយោងតាមបញ្ជីឈ្មោះដែលសារព័ត៌មាន Reuters ទទួលបាន។

គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃផែនការរបស់លោក Trump ដែលរួមមានកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ត្រូវបានរង្គោះរង្គើដោយបញ្ហានានា ក្នុងនោះរួមមានទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់ ការបដិសេធរបស់ក្រុមហាម៉ាស ក្នុងការរំសាយអាវុធ សាកសពរបស់ចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយម្នាក់មិនទាន់ត្រូវបានប្រគល់មកវិញ និងការពន្យារពេលរបស់អ៊ីស្រាអែល ក្នុងការបើកឡើងវិញនូវច្រកព្រំដែន Rafah របស់តំបន់ហ្កាហ្សា ជាមួយអេហ្ស៊ីប៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm