លោក Trump៖ អង្គការណាតូ នឹង «កាន់តែគួរឲ្យញញើត» បើអាមេរិកគ្រប់គ្រងកោះ Greenland

2026/01/15 03:03:20 am        91


ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការណ៍ដែលកោះ Greenland មិនស្ថិត «នៅក្នុងដៃ» របស់សហរដ្ឋអាមេរិកនោះ គឺ «មិនអាចទទួលយកបាន» ឡើយ ដោយបញ្ជាក់ជាថ្មី អំពីការទាមទាររបស់លោក ក្នុងការគ្រប់គ្រងលើដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះ ពោលគឺត្រឹមតែប៉ុន្មានម៉ោង មុនមានកិច្ចប្រជុំ នៅសេតវិមាន ជុំវិញបញ្ហានេះ។

លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមថា៖ «សហរដ្ឋអាមេរិកត្រូវការកោះ Greenland សម្រាប់គោលបំណងសន្តិសុខជាតិ។ វាមានសារៈសំខាន់ណាស់ សម្រាប់ប្រព័ន្ធការពារ Golden Dome ដែលយើងកំពុងបង្កើតឡើង។ អង្គការណាតូ (NATO) គួរតែជួយឲ្យយើងបានគ្រប់គ្រងវា»។

លោកបានបន្ថែមថា៖ «អង្គការណាតូនឹងកាន់តែគួរឲ្យញញើត និងកាន់តែមានប្រសិទ្ធភាព ដោយសារដែនដី Greenland ស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិក។ អ្វីផ្សេងពីនេះ គឺមិនអាចទទួលយកបានឡើយ»។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងកោះ Greenland នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅសេតវិមាន នៅយប់ថ្ងៃទី១៤ ខែមករានេះ បន្ទាប់ពីមានការគំរាមកំហែងរបស់លោក Trump អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm