អ៊ីរ៉ង់ព្រមានប្រទេសជិតខាងថា ខ្លួនអាចកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក បើទីក្រុងវ៉ាស៊ីនតោនវាយប្រហារ

2026/01/15 03:38:11 am        69


មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះថាទីក្រុងតេអេរ៉ង់ បានព្រមានប្រទេសជិតខាងដែលជាទីតាំងឈរជើងរបស់កងទ័ពអាមេរិកថា ខ្លួននឹងកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបើកប្រតិបត្តិការវាយប្រហារ ខណៈដែលអ៊ីរ៉ង់ព្យាយាមរារាំងការគំរាមកំហែងរបស់លោក Donald Trump ក្នុងការធ្វើអន្តរាគមន៍ តំណាងឲ្យក្រុមបាតុករ។

អ្នកការទូត ៣នាក់ បាននិយាយថា បុគ្គលិកមួយចំនួនត្រូវបានណែនាំឲ្យចាកចេញពីមូលដ្ឋានទ័ពអាកាសសំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ទោះបីជាមិនមានសញ្ញាភ្លាមៗនៃការជម្លៀសកងទ័ពទ្រង់ទ្រាយធំ ដូចដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោង មុនមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ កាលពីឆ្នាំមុនក៏ដោយ។

លោក Trump បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ ដើម្បីគាំទ្រក្រុមបាតុករ នៅអ៊ីរ៉ង់ ជាកន្លែងដែលក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា មនុស្សយ៉ាងតិច ២.៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាដ៏ធំបំផុតមួយ ប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមមេដឹកនាំសាសនា។

មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា បើយោងតាមការវាយតម្លៃរបស់អ៊ីស្រាអែល បានបង្ហាញថា លោក Trump បានសម្រេចធ្វើអន្តរាគមន៍ ទោះបីជាវិសាលភាព និងពេលវេលានៃសកម្មភាពនេះ នៅតែមិនច្បាស់លាស់ក៏ដោយ។ អ្នកការទូតទាំង ៣រូប បានប្រាប់សារព័ត៌មាន Reuters ថា បុគ្គលិកមួយចំនួនត្រូវបានណែនាំឲ្យចាកចេញពីមូលដ្ឋានទ័ពអាកាស Al Udeid របស់យោធាអាមេរិក នៅប្រទេសកាតា នាល្ងាចថ្ងៃពុធនេះ។

ស្ថានទូតអាមេរិកនៅទីក្រុងដូហា មិនមានការអត្ថាធិប្បាយភ្លាមៗអ្វីឡើយ ហើយក្រសួងការបរទេសកាតា ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។

សហរដ្ឋអាមេរិកមានកងកម្លាំងនៅទូទាំងតំបន់នេះ រួមទាំងទីស្នាក់ការកណ្តាលប្រតិបត្តិការនៃទីបញ្ជាការកណ្តាល នៅ Al Udeid ក្នុងប្រទេសកាតា និងទីស្នាក់ការកណ្តាលនៃកងនាវាចរទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅប្រទេសបារ៉ែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm