ខេត្តបាត់ដំបង ជំរុញការចុះបញ្ជីម៉ាកសមូហភាព ដូងខ្ទិះ ឆាប់ៗខាងមុខ

2022/03/09 02:55:49 pm        1.5 K

បាត់ដំបង៖ ខេត្តបាត់ដំបង កំពុងពន្លឿននិតីវិធី​នៃការចុះបញ្ជីម៉ាកសមូហភាព ដូងខ្ទិះបាត់ដំបង ឱ្យបានឆាប់ៗខាងមុខ ដើម្បីឈានដល់ការប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រជែងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ។

ក្នុងគោលដៅជំរុញដូងខ្ទិះបាត់ដំបង ឲ្យកាន់តែល្បីរន្ទឺ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់​តែ​ច្រើន​ថែមទៀត ​ខេត្តបាត់ដំបង​ នឹងរៀបចំ​ឲ្យ​មាន​ការបោះឆ្នោតជ្រើសប្រធាន​សមាគមម្នាក់ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់ម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” ក៏ដូចជាផលិតផលដទៃផ្សេងទៀត​នាពេល​អនាគត។

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ​ក្រោយបើកសិក្ខាសាលា ​ស្តីពីដូងខ្ទិះបាត់ដំបង កាលពីខែកុម្ភៈកន្លងទៅ ​ខេត្តបានជ្រើសរើសតំណាងស្រុកចំនួន៣ ​រួមមាន​ ស្រុកឯកភ្នំ, ស្រុកសង្កែ និងស្រុកបាណន់​ ដែលមានដាំដូងខ្ទិះ ​ចំនួន ១៣នាក់រួចហើយ ដោយរងចាំខាក្រសួង​ចុះមក​បោះឆ្នោត​ជ្រើសប្រធានសមាគម។

លោក បន្ថែមថា ក្រៅពីដូងខ្ទិះបាត់ដំបង ​ខេត្តក៏មានផលិតផលផ្សេងៗទៀត ដើម្បីត្រៀម​ចុះបញ្ជីជា​ម៉ាកសមូហភាព ​មានដូចជា​ អង្កថ្មគោល​ ធូរេនសំឡូត ​ម្រេចសំឡូត​ និងតាង៉ែនបាត់ដំបង...។

លោកបន្តថា ​ដូងខ្ទិះ ជាដូងដែលគេដាំក្នុងភូមិ ​មិនមែនជាចំការទេ ​ដោយផ្ទះខ្លះមានចំនួនតែ ៣ ឬ១០ដើម និងរហូតដល់ ៣០ដើម ក៏មានដែរ។ រយៈពេលប្រមូលផល គឺពី ៤ទៅ៦ខែ ហើយក្នុង១ធ្លាយ មានតែ ២ ទៅ៣ផ្លែ។ រីឯតម្លៃលក់នៅតាមទីផ្សារចន្លោះ ២ម៉ឺន ៥ពាន់ ដល់ ៣ម៉ឺន ៥ពាន់រៀល ក្នុង១ផ្លែ។

យោងតាមក្រសួងពាណិជ្ជកម្ម ការកំណត់យកផលិតផល “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ដោយសារដូងខ្ទិះ ជាដំណាំដែលមានប្រវត្តិ និងអាយុកាល​ដាំដុះក្នុងភូមិសាស្រ្តខេត្ត ​និងជាផលិតផលកម្រនិងលំបាកក្នុងការដាំដុះ ដោយត្រូវការដីដែលមាន​ជីវជាតិ​ខ្លាំង ទើបអាចដាំដុះ ​និងប្រមូលផលបានល្អ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសមូហភាពចំនួន ៣ធំៗគឺ៖ “គុយទាវភ្នំពេញ” ក្នុងរាជធានីភ្នំពេញ “អំបុកកំពង់ធំ” ក្នុងខេត្តកំពង់ធំ និង “អង្ករព្រះវិហារ” ក្នុងខេត្តព្រះវិហារ និងក្រសួងគ្រោងនឹងចុះបញ្ជីម៉ាកសមូហភាព ៤បន្ថែមទៀត រួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” ក្នុងឃុំកំពង់លួង និងឃុំកោះចិន ខេត្តកណ្តាល “ក្រូចពោធិ៍សាត់” ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង “នំបញ្ចុកសៀមរាប” ក្នុងខេត្តសៀមរាប និង “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង៕អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm