ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ ដោយសម្អាងដល់អាជ្ញាធរថា ឧបករណ៍ស្ទូចសំណង់មួយដើមទៀត បានបាក់រលំនៅក្នុងខេត្ត សាមុតសាខន (Samut Sakhon) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្តាលឱ្យមនុស្ស ២នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស៕

