រាជធានី-ខេត្តចំនួន១១ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ សម្រាប់ចាក់ជូនក្រុមអាទិភាព

2022/03/09 09:02:54 pm        696

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែមីនា នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានបញ្ជូនវ៉ាក់សាំងប្រភេទPfizer ទៅដល់រាជធានី-ខេត្ត ចំនួន១១ សម្រាប់ចាក់ជូនក្រុម អាទិភាពជួរមុខ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃនេះ បាន​ប្រាប់BTV​ឱ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញ ​រាជធានី-ខេត្ត ចំនួន១១ហើយ ដែលទទួលបានវ៉ាក់សាំង​ប្រភេទPfizer សម្រាប់ ចាក់ជូនក្រុមអាទិភាពជួរមុខ រួមមាន ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កណ្ដាល ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង ប៉ៃលិន និងខេត្តកំពង់ស្ពឺ។

សម្រាប់ខេត្ត៩ផ្សេងទៀត​ អាចនឹងទទួលបានក្នុងសប្តាហ៍នេះ ​ជាបន្តបន្ទាប់ ក្រោយពេលរៀបចំ ប្រព័ន្ធត្រជាក់ ​និងតេស្តឱ្យដំណើរការស្រួលបួលសិន។

ខេត្តទាំង៩នោះ រួមមាន ខេត្តកំពង់ចាម ឧត្តរមានជ័យ បន្ទាយមានជ័យ កំពត រតនគិរី ក្រចេះ កោះកុង ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។ រីឯខេត្តនៅសេស​ សល់៤ទៀត អាចធ្វើជាបន្តបន្ទាប់ទៀត ក្រោយ​ពីប្រព័ន្ធ​ត្រជាក់​ដំណើរការបានត្រឹមត្រូវ ​តាមបច្ចេកទេស។

ក្រោយរាជធានី-ខេត្តទាំងនោះ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ហើយ ​ការចាក់វ៉ាក់សាំង កូវីដ-១៩ជូនក្រុមអាទិភាព​ នឹងចាប់ផ្តើមអនុវត្ត ​ដោយអាស្រ័យទៅលើការរៀបចំរបស់អាជ្ញាធរខេត្ត។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែលរាជរដ្ឋាភិ បាលកម្ពុជាបាន ដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន កម្ពុជារកវ៉ាក់សាំងកូវីដ-១៩ បាន ជាង៤៣លានដូស ​រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពីប្រទេសចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗ មួយចំនួនទៀត ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ជូនពលរដ្ឋ ​អាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ដល់ដូសទី៤៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm