លោក Trump និយាយថា ការកាប់សម្លាប់នៅអ៊ីរ៉ង់ កំពុងថយចុះ ខណៈអ្នកជំនាញព្រមានពីផលជះក្នុងអន្តរាគមន៍យោធា

2026/01/15 07:03:53 pm        136

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (១៤ មករា) ថា ការកាប់សម្លាប់នៅក្នុងការបង្ក្រាបរបស់អ៊ីរ៉ង់ លើបាតុកម្មទូទាំងប្រទេស កំពុងថយចុះហើយ ហើយលោកជឿថា ពុំមានផែនការសម្រាប់ការប្រហារជីវិតអ្នកតវ៉ាទ្រង់ទ្រាយធំទេ ប៉ុន្តែទោះជាបែបនេះក្ដី លោកមិនបានច្រានចោលលទ្ធភាពនៃអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកឡើយ ខណៈក្រុមអ្នកវិភាគ និងអ្នកការទូតបានព្រមានអំពីហានិភ័យខ្ពស់ដែលអាចកើតមាន ចេញពីសកម្មភាពនេះ។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើង ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិករូបនេះ ក្នុងការធ្វើអន្តរាគមន៍ជំនួសនាមឱ្យក្រុមបាតុករ។

ក្រុមអ្នកជំនាញ និងអ្នកការទូតក្នុងតំបន់មួយចំនួនព្រមានថា អន្តរាគមន៍យោធា អាចបង្កផលវិបាកត្រឡប់ទៅវិញ ដោយអាចជំរុញឱ្យការបង្ក្រាបកាន់តែខ្លាំងឡើងលើបាតុករ និងបង្កឱ្យមានការវាយប្រហារសងសឹកដោយមីស៊ីលពីអ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា។ ប្រភពការទូតបាននិយាយថា រដ្ឋាភិបាលឈូងសមុទ្រអារ៉ាប់ «កំពុងភ័យខ្លាច» ចំពោះលទ្ធភាពនៃការវាយប្រហាររបស់អាមេរិក។

យ៉ាងណាក៏ដោយ នៅឯសេតវិមាន លោក Trump បានលើកឡើងថា លោកកំពុងប្រកាន់យកឥរិយាបថ «រង់ចាំមើលសិន» ចំពោះវិបត្តិនេះ។ លោក Trump ប្រាប់អ្នកយកព័ត៌មានថា លោកទទួលបានដំណឹងថា ការកាប់សម្លាប់ក្នុងការបង្ក្រាបរបស់របបអ៊ីរ៉ង់ លើការតវ៉ា កំពុងថយចុះហើយ ហើយលោកក៏ជឿជាក់ថា បច្ចុប្បន្ននេះ មិនមានផែនការសម្រាប់ការប្រហារជីវិតទ្រង់ទ្រាយធំទេ។ ប្រធានាធិបតីរូបនេះក៏មិនបានច្រានចោលលទ្ធភាពនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនោះដែរ ដោយនិយាយថា «អាមេរិកនឹងតាមដានដំណើរការនេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm