នាវារាប់សិបគ្រឿង ចតឆ្ងាយពីកំពង់ផែអ៊ីរ៉ង់ ខណៈភាពតានតឹងជាមួយអាមេរិក កើនឡើងខ្លាំង

2026/01/15 07:09:56 pm        191

យោងតាមទិន្នន័យ និងប្រភពដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នាវាពាណិជ្ជកម្មរាប់សិបគ្រឿង បានបោះយុថ្កាចតនៅចម្ងាយដ៏ឆ្ងាយ ខាងក្រៅដែនកំណត់កំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិក កំពុងឡើងកម្ដៅកាន់តែខ្លាំង។

ប្រភពដឹកជញ្ជូនបាននិយាយថា ជំហានបែបនេះគឺជា «ការប្រុងប្រយ័ត្នទុកជាមុន» ដោយសារភាពតានតឹងក្នុងពេលមានការតវ៉ាជាបន្តបន្ទាប់នៅអ៊ីរ៉ង់។ គួរឱ្យដឹងថា ដែនកំណត់កំពង់ផែមានសារៈសំខាន់ណាស់ ព្រោះទីតាំងនោះមានហានិភ័យខ្ពស់នៃការខូចខាតខ្លាំង ក្នុងករណីមានការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធក្បែរនោះ។

កាលពីថ្ងៃពុធ (១៤ មករា) មន្ត្រីអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិក កំពុងដកបុគ្គលិករបស់ខ្លួនមួយចំនួនចេញពីមូលដ្ឋានទ័ពនៅមជ្ឈិមបូព៌ា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ទីក្រុងតេអេរ៉ង់ បានព្រមានប្រទេសជិតខាងរបស់ខ្លួនថា ខ្លួននឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន វាយប្រហារអ៊ីរ៉ង់។

ការវិភាគដោយក្រុមហ៊ុនផ្តល់ដំណោះស្រាយចារកម្មដែនសមុទ្រ Pole Star Global បានបង្ហាញថា ចំនួននាវាដឹកទំនិញ ដែលកំពុងធ្វើដំណើរចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អ៊ីរ៉ង់ (EEZ) បានហក់ឡើងពីនាវា ១គ្រឿង ទៅនាវា ៣៦គ្រឿង រវាងថ្ងៃទី៦ ខែមករា និងថ្ងៃទី១២ ខែមករា។ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អ៊ីរ៉ង់ (EEZ) នេះគឺជាផ្លូវទឹកតាមបណ្តោយឆ្នេរឈូងសមុទ្រ និងសមុទ្រកាសព្យែន លាតសន្ធឹងរហូតដល់ជិត ៣៩គីឡូម៉ែត្រ និងហួសពីដែនទឹកកំណត់ក្នុងស្រុក ២២ គីឡូម៉ែត្រណត់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm