រុស្ស៊ី រិះគន់ការពិភាក្សាតែពីបទឈប់បាញ់ ជំនួសឱ្យកិច្ចព្រមព្រៀងសន្តិភាពពេញលេញនៅអ៊ុយក្រែន

2026/01/15 12:34:59 pm        97

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធ (១៤ មករា) ថា រុស្ស៊ី បើកចំហសម្រាប់កិច្ចចរចាសន្តិភាពលើបញ្ហាអ៊ុយក្រែន ប៉ុន្តែការពិភាក្សាអំពីបទឈប់បាញ់ មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពពេញលេញ មិនមែនជារឿងម៉ឺងម៉ាត់នោះទេ។

លោក Lavrov បន្ថែមថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកបើកចំហចំពោះតែកិច្ចពិភាក្សាដ៏ម៉ឺងម៉ាត់ប៉ុណ្ណោះអំពីសន្តិភាពនៅអ៊ុយក្រែន។

ការលើកឡើងនេះជាការឆ្លើយតបនឹងសំណួរអំពីរបាយការណ៍សារព័ត៌មាន ដែលថា អ្នកតំណាងសេតវិមាន គឺលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner កំពុងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីជួបលោក Putin។ លោក Lavrov បន្តថា៖ នោះនឹងមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រាយការណ៍ជូនទីក្រុងមូស្គូ អំពីសំណើសន្តិភាពចុងក្រោយបំផុតសម្រាប់អ៊ុយក្រែន។

មេដឹកនាំអឺរ៉ុប បានគាំទ្រឱ្យមានបទឈប់បាញ់មួយនៅអ៊ុយក្រែន តាមបណ្តោយជួរមុខបច្ចុប្បន្ន ដោយពួកគេចាត់ទុកជំហាននេះថាជាចំណុចចាប់ផ្តើមសម្រាប់ការចរចាបន្ថែមទៀត។

រហូតមកដល់ពេលនេះ រុស្ស៊ីបានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែន។ កាលពីខែតុលា ឆ្នាំ២០២៥ លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ នឹងមិនបញ្ចប់អរិភាពទេ បើពុំមាន «កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ» មួយ ដោយអះអាងថា ការបញ្ឈប់សង្គ្រាមឥឡូវនេះ នឹងមានន័យថា ជាការ «បំភ្លេចមូលហេតុឬសគល់នៃជម្លោះ»៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am