ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រកាសប្តូរស្លាកសញ្ញាថ្មី ក្រោយមានការបញ្ជាទិញយន្តហោះថ្មីៗ ជាច្រើន​គ្រឿងថែមទៀត

2026/01/15 08:11:56 pm        640

នៅថ្ងៃទី១៥ ខែមករានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ពិធីសម្ពោធស្លាកសញ្ញា និងការ​រចនា​លើ​តួអាកាសយានថ្មី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បាន​បញ្ជា​ទិញ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ថ្មី​ៗ​ជា​ច្រើន​គ្រឿង​ទៀតពីអាមេរិច និងចិន។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បានថ្លែងថា ការផ្លាស់ប្តូរស្លាកសញ្ញា និងការរចនាលើតួអាកាសយានថ្មីនេះ គឺបាន​បញ្ជាក់​នូវ​តួនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លើការ​បង្ហាញ​អត្ត​សញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ព្រមទាំងឆ្លុះបញ្ចាំង​នូវ​ភាព​រីក​ចម្រើន​នៃ​វិស័​យ​អាកាស​ចរណ៍ស៊ីវិល វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន តាម​រយៈ​ការ​ដឹកជញ្ជូនតាមផ្លូវអាកាស។

ឯកឧត្តម បញ្ជាក់ថា រចនាលើតួអាកាសយានថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែល​ជា​សត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងម៉ាំ និងការទទួលខុសត្រូវ។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា ទន្ទឹមនឹងការប្តូរស្លាកសញ្ញា និងការ​រច​នា​លើ​តួ​អាកាស​យាន​ថ្មី​នេះ ​ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏មានការចុះ​ហត្ថ​លេខា​អនុសារណៈ​នៃ​ការយោគយល់គ្នាដើម្បីទទួលបានអាកាសយានប្រភេទថ្មីៗបន្ថែមទៀត ជាមួយ​ក្រុម​ហ៊ុន​ប៊ូអ៊ីង របស់សហរដ្ឋអាមេរិច និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន ព្រមទាំង​បាន​ពង្រីក​ជើង​ហោះហើរថ្មីៗទៀតជាច្រើនផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលភិបាលបារំាង និង​ក្រុមហ៊ុនផលិតអាកាសយានATRបារាំង ដែលបាន​ជួយ​ជ្រោម​ជ្រែង​លក់​អាកាស​យាន​ថ្មី​ទំនើប​ចុង​ក្រោយ​បំផុត ប្រភេទ ATR72-600 ចំនួនបីគ្រឿងឲ្យមកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រម​ទាំងបានជួយបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ផង​ដែរ​។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា គឺ​មាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក និងក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៣៦ក្រុមហ៊ុន បាននិង​កំពុង​ប្រតិបត្តិ​ការ​យ៉ាងសកម្ម ដោយបានតភ្ជាប់ជើងហោះហើរកម្ពុជា នៅក្នុងតំបន់ និងទៅ​កាន់​សកល​លោក​ចំនួន​៥២ទីក្រុង ដែលមាន១៨ប្រទេស និងតំបន់រដ្ឋបាលពិសេស ហើយទទួល​បាន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាសចំនួន៧លាននាក់ កើនឡើង១២% ប្រៀបធៀបឆ្នាំ២០២៤៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm