អ្នកជំនាញUN ជំរុញឲ្យសហរដ្ឋអាមេរិកគោរពច្បាប់អន្តរជាតិចំពោះកោះហ្គ្រីនលែន

2026/01/15 09:13:06 pm        84

អ្នកជំនាញអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ បានព្រមានថា ការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរឋានៈរបស់ក៉ោះហ្គ្រីនលែន ជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក នឹងមិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព នៅក្នុងតំបន់អាក់ទិក និងលើសពីនេះទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អ្នកជំនាញUN ចំនួន ៧រូប ក្នុងនោះមានលោក George Katrougalos អ្នកជំនាញឯករាជ្យលើការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិប្រជាធិបតេយ្យ និងសមធម៌ លោក Albert K. Barume អ្នករាយការណ៍ពិសេសអំពីសិទ្ធិជនជាតិដើមភាគតិច និងលោក Surya Deva អ្នករាយការណ៍ពិសេសអំពីសិទ្ធិក្នុងការអភិវឌ្ឍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទាក់ទងនឹងកោះហ្គ្រីនលែន។

អ្នកជំនាញបាននិយាយថា ការលើកឡើងទាំងនោះរួមមានការផ្តល់យោបល់ថា ទឹកដីនេះគួរតែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ហើយកម្លាំងអាចត្រូវបានប្រើប្រាស់ ដើម្បីសម្រេចបានលទ្ធផលបែបនេះ។

អ្នកជំនាញបាននិយាយថា៖«ការអះអាងដែលបង្ហាញថា ទឹកដីមួយអាចត្រូវបានយក គ្រប់គ្រង ឬ «ជាម្ចាស់» ដោយរដ្ឋមួយផ្សេងទៀត ដើម្បីស្វែងរកសន្តិសុខជាតិ ឬផលប្រយោជន៍សេដ្ឋកិច្ចដែលយល់ឃើញ បង្កឲ្យមានការត្រួតត្រាបែបអាណានិគម ដែលសហគមន៍អន្តរជាតិបានបដិសេធជាយូរមកហើយ»។ «វោហាសាស្ត្របែបនេះ បង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរក្សាសណ្តាប់ធ្នាប់អន្តរជាតិប្រជាធិបតេយ្យ និងសមធម៌ ដែលមានឫសគល់នៅក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងសិទ្ធិជាមូលដ្ឋានស្របតាម     ធម្មនុញ្ញអង្គការសហប្រជាជាតិ»។

អ្នកជំនាញបានព្រមានអំពីអ្វីដែលពួកគេបានពិពណ៌នាថា ជាគំរូនៃការឈ្លានពានយោធារបស់សហរដ្ឋអាមេរិក រួមទាំងការវាយប្រហារលើប្រទេសអធិបតេយ្យជាច្រើន ការសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើន ការប្រើប្រាស់ពន្ធគយជាអាវុធ និងការទូតបង្ខិតបង្ខំដ៏ស្មុកស្មាញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm