បន្ទាប់ពីសង្គ្រាមជាង១.000ថ្ងៃ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសស៊ូដង់ កំពុងធ្លាក់ចុះក្រោមទម្ងន់រួមបញ្ចូលគ្នានៃអំពើហិង្សា ការផ្លាស់ទីលំនៅ ជំងឺ និងភាពអត់ឃ្លាន ដែលជំរុញឲ្យជនស៊ីវិលរាប់លាននាក់ឆ្ពោះទៅរកវិបត្តិមួយដែលមានភាពស្រដៀងគ្នាតិចតួចជាប្រវត្តិសាស្ត្រ។

អ្វីដែលបានចាប់ផ្តើមជាការតស៊ូអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានវិវត្តន៍ទៅជាអ្វីដែលភ្នាក់ងារអង្គការសហប្រជាជាតិឥឡូវនេះ ពិពណ៌នាថា ជាគ្រាអាសន្នមនុស្សធម៌ និងសុខភាពដ៏ធំបំផុតរបស់ពិភពលោក។

យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង ២០ លាននាក់ នៅក្នុងប្រទេសស៊ូដង់នាពេលបច្ចុប្បន្ន ត្រូវការជំនួយសុខភាព ខណៈពេលដែលមនុស្សប្រមាណ ៣៣,៧ លាននាក់ គឺប្រហែលពីរភាគបីនៃចំនួនប្រជាជន ត្រូវបានគេរំពឹងថា នឹងត្រូវការជំនួយមនុស្សធម៌ នៅក្នុងឆ្នាំនេះ។
យ៉ាងហោចណាស់មនុស្ស ២១ លាននាក់ កំពុងប្រឈមនឹងអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ ដោយទុរ្ភិក្សត្រូវបានបញ្ជាក់រួចហើយនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Darfur ខាងជើង ( North Darfur) និងរដ្ឋ Kordofanខាងត្បូង (South Kordofan)។
លោកវេជ្ជបណ្ឌិត Shible Sahbani តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជម្លោះរយៈពេល ១.០០0ថ្ងៃ នៅក្នុងប្រទេសស៊ូដង់ បានជំរុញឲ្យប្រព័ន្ធសុខាភិបាលធ្លាក់ក្នុងស្ថានភាពនៃការដួលរលំ»។ «ក្រោមសម្ពាធនៃជំងឺ ភាពអត់ឃ្លាន និងកង្វះលទ្ធភាពទទួលបានសេវាកម្មជាមូលដ្ឋាន ប្រជាជនប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរ»៕