ក្រុមហ៊ុន AVTOVAZ មានគម្រោងលក់រថយន្តចំនួន ៣៧០.000 គ្រឿង នៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០២៦

2026/01/15 09:29:05 pm        284

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ីលោក Maxim Sokolov បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុន Avtovaz រំពឹងថា នឹងលក់រថយន្តប្រហែល ៣៦០.000 គ្រឿង នៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញចំនួន ៣០.០០០គ្រឿង នៅក្នុងឆ្នាំ ២០២៦។ 

លោក Sokolov បាននិយាយថា៖«យើងមានគម្រោងលក់រថយន្តប្រហែល ៣៧០.០០០ គ្រឿង នៅក្នុងទីផ្សាររុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនបរិមាណ។ អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើទីផ្សារ ហើយទីផ្សារ នឹងអាស្រ័យលើលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលយើងនឹងឃើញ។ យើងមានគម្រោងផលិតរថយន្តប្រហែល ៣០.000 គ្រឿង សម្រាប់ការនាំចេញ ដើម្បីរក្សាតុល្យភាពនៃការ ផលិត និងស្តុក ដែលមាននៅពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអត្រាប្រាក់រូប្លិ៍ខុសគ្នាបន្តិចបន្តួច នោះផែនការនាំចេញបែបនេះ ក៏អាចផ្លាស់ប្តូរបន្តិចបន្តួចផងដែរ»។

នាយកប្រតិបត្តិរូបនេះ បាននិយាយថា ទីផ្សាររថយន្តថ្មី និងរថយន្តពាណិជ្ជកម្មស្រាល អាចកើនឡើងដល់១,៥ លានគ្រឿង នៅឆ្នាំ ២០២៦។

លោក Sokolov បានកត់សម្គាល់ថា៖ «ជាការពិត ឆ្នាំ ២០២៦ ក៏អាចនឹងមានផលវិជ្ជមានជាច្រើនផង ដែរ។ ខ្ញុំចង់ឲ្យពួកគេមានភាពវិជ្ជមាន។ ដូចដែលយើងរំពឹងទុកថា ទីផ្សាររថយន្ត នឹងមិនរីកចម្រើនខ្លាំងនោះទេ ហើយនឹងមានត្រឹមតែ ១,៥ លានគ្រឿងប៉ុណ្ណោះ» ក្រុមហ៊ុនផលិតរថយន្តមានគម្រោងផលិតរថយន្តចំនួន ៤០០.000 គ្រឿង នៅឆ្នាំនេះ។

ក្រុមហ៊ុន Avtovaz បានលក់រថយន្តម៉ាក Lada ចំនួន ៣៣៨.000 គ្រឿង គិតត្រឹមចុងឆ្នាំ ២០២៥ ដែលតិចជាង ២៦% បើធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm