អង្គការពលកម្មអន្តរជាតិ(ILO)បានរបាយការណ៍របស់ខ្លួនស្តីពីការរំពឹងទុកការងារសម្រាប់ឆ្នាំនេះថា អត្រាគ្មានការងារធ្វើទូទាំងពិភពលោក នឹងនៅតែទាបជាប្រវត្តិសាស្ត្រ នៅឆ្នាំ ២០២៦ ហើយសរុបគឺ ៤,៩%។

អង្គការនេះ បានឲ្យដឹងថា៖«អត្រាគ្មានការងារធ្វើទូទាំងពិភពលោក ត្រូវបានគេព្យាករថា នឹងនៅតែទាបជាប្រវត្តិសាស្ត្រ ៤,៩ ភាគរយ នៅឆ្នាំ ២០២៦»។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការ ILO ក្រុមអ្នកអត់ការងារធ្វើ នឹងមានចំនួនសរុប ១៨៦ លាននាក់។

អង្គការនេះ បានកត់សម្គាល់ថា៖«កម្មករប្រហែល ២៨៤ លាននាក់ នៅតែរស់នៅក្នុងភាពក្រីក្រខ្លាំង ដោយទទួលបានប្រាក់ចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ ហើយកម្មករជាង ២ ពាន់លាននាក់ នៅតែស្ថិតក្នុងការងារក្រៅផ្លូវការ»។
ILO បានសង្កត់ធ្ងន់ថា៖«គួរឲ្យព្រួយបារម្ភណាស់ ចំនួនកម្មករក្រីក្រ និងកម្មករក្រៅផ្លូវការ កំពុងកើនឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ដែលបង្ហាញពីកង្វះវឌ្ឍនភាពនៅកន្លែងដែលត្រូវការបំផុត»៕