ជនជាតិនីហ្សេរីយ៉ារាប់ពាន់នាក់ចេញពីផ្ទះសម្បែង ក្រោយមេក្រុមអន្ធពាលគំរាមសម្លាប់ពួកគេ

2026/01/15 11:09:24 pm        63

មន្ត្រី និងអ្នកស្រុក បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) ថា មនុស្សរាប់ពាន់នាក់បានរត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ក្នុងសប្តាហ៍នេះ បន្ទាប់ពីមេក្រុមចោរប្រដាប់អាវុធមួយក្រុម នៅក្នុងតំបន់នេះ បានបញ្ជាឲ្យពួកគេចាកចេញ ជាការសងសឹក ចំពោះការវាយឆ្មក់របស់កងកម្លាំងសន្តិសុខ។

មន្ត្រីនិយាយថា លោក Bello Turji គឺជាអ្នកដឹកនាំក្រុមចោរប្រដាប់អាវុធមួយ ក្នុងចំណោមក្រុមអន្ធពាលប្រដាប់អាវុធជាច្រើន ដែលបង្កភេរវកម្មនៅភាគពាយព្យនីហ្សេរីយ៉ា ជាទីដែលមានជនមូស្លីមភាគច្រើន ដោយបានសម្លាប់ និងចាប់ពង្រត់អ្នកស្រុក កសិករ និស្សិត និងអ្នកបើកបរ ដើម្បីទារយកប្រាក់។

អំពើហិង្សានៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតជាងគេ នៅទ្វីបអាហ្វ្រិកនេះ បានទាក់ទាញឲ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចោទប្រកាន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការទប់ស្កាត់ការសម្លាប់គ្រិស្តបរិស័ទ។ តែនីហ្សេរីយ៉ាបញ្ជាក់ថា ក្រុមអន្ធពាល និងពួកសកម្មប្រយុទ្ធ កំណត់គោលដៅ ទាំងលើគ្រិស្តបរិស័ទ និងមូស្លីម ហើយគ្រិស្តបរិស័ទ មិនត្រូវបានគេធ្វើទុក្ខបុកម្នេញជាប្រព័ន្ធនោះទេ។

អ្នកស្រុកនៃសហគមន៍ Tidibale ភាគពាយព្យ ប្រាប់ថា លោក Turji សង្ស័យថា ការផ្តល់ព័ត៌មានពីសហគមន៍ដល់កងកម្លាំងសន្តិសុខ បាននាំឲ្យមានប្រតិបត្តិការយោធាថ្មីៗនេះ ដែលបានសម្លាប់សមាជិកក្រុមម្នាក់។

លោក Turji បានទៅសហគមន៍ Tidibale កាលពី ៣ថ្ងៃមុន ហើយបានសម្លាប់មនុស្ស ៣នាក់ ដើម្បីអនុវត្តការបញ្ជារបស់ខ្លួនឲ្យមនុស្សក្នុងសហគមន៍នេះចាកចេញ។ នេះបើយោងតាមលោក Basharu Altine Guyawa អ្នកសម្របសម្រួលនៃចលនា ដើម្បីយុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ ក្នុងរដ្ឋ Sokoto៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm