កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់ គ្រឿងញៀន

2022/03/10 12:30:31 am        784

ភ្នំពេញ ៖ ដោយសារតែពិភពលោក នៅតែជួបបញ្ហាប្រឈមធំ ពីការលួចបង្វែរសារធាតុគីមីផ្សំ យកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់នោះ កម្ពុជានិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) បានសហការគ្នារៀបចំ នូវវគ្គបណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្លាស់ប្តូរព័ត៌មានរបស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន អន្តរជាតិដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​លោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នក​សម្របសម្រួល​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការរបស់កម្មវិធី​សកល​ស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់​ (GRIDS ) ដែលមាន​ការចូលរួមពីមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ។

ថ្លែងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា យើងទាំងអស់គ្នាត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំអោយបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជា​បង្រ្កាបបានករណី​លួច​កែច្នៃ​ផលិត​គ្រឿង​ញៀន​សំយោគទ្រង់ ទ្រាយតូច ​និងទ្រង់ទ្រាយធំ​ បង្ក្រាប​បានករណីផលិតកែច្នៃគ្រឿង​ញៀន​ខុសច្បាប់​ចំនួន៣ករណី ​នៅទីតាំងចំនួន៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង ២តោន សារធាតុគីមីជាង២០០តោន ​និង​ឧបករណ៍​ផលិតគ្រឿងញៀន​មួយចំនួនធំ ដែល​មាន​ទីតាំង​ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ​មានរយៈពេល២ថ្ងៃគឺថ្ងៃទី៩-១០ ​ខែមីនាឆ្នាំ២០២២ ដើម្បី​លើក​កំពស់​សមត្ថភាពចំណេះ ​ដឹងមន្រ្តីចូលរួមមកពីបណ្តាក្រសួង-ស្ថាប័ន​អនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បី​ស្វែងយល់អំពីយន្តការ​គ្រប់គ្រង​ត្រួត​ពិនិត្យ​សារធាតុគីមី​ផ្សំ​របស់​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​គ្រឿងញៀន​អន្តរជាតិ (INCB) ក្នុងការ​លើក​កម្ពស់​ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការ​ចរាចរ​សារធាតុ​គីមីផ្សំ​នៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ស៊ុម សុជា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm