CMA បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុ ដល់កងទ័ពជួរមុខ និង​ជនភៀសសឹក​ក្នុង​ជម្លោះ​ព្រំដែន

2026/01/16 05:27:42 pm        234

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញ​លទ្ធផល​សំខាន់ៗ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​មី​ក្រូហិរញ្ញវត្ថុ គាំទ្រដល់ កងទ័ព និងប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជម្លោះ​ព្រំដែ​ន​នាពេ​លថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ រារដ្ឋាភិបាល និង​តាម​សេចក្តី​ណែនាំ​របស់ធនាគារជាតិនៃកម្ពុជា។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សេចក្តីប្រកាសព័ត៌មាន ដោយ​បាន​បង្ហាញការគាំទ្រ របស់វិស័យមីក្រូហិរញ្ញវត្ថុ ដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលបាន ឆ្លើយតបទៅនឹងការ​អំពាវ​នាវ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​តាម​សេចក្តី​ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។

ជុំវិញបញ្ហាខាងលើនេះ, ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថាន​ជា​សមាជិក​របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និង​ជំនួយ​មនុស្ស​ធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់ សហគមន៍ដែលរងគ្រោះ។ លទ្ធផល​សំខាន់​ៗ​នៃការអនុវត្តវិធានការទាំងនេះរួមមាន៖ លើកលែងការប្រាក់សរុបមានចំនួន ១០,៦ លាន ដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួ​យ​ពួកគា​ត់​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញ​វត្ថុ ​ក្នុងអំឡុងពេលភៀសសឹក និងការ រំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំង​ប្រាក់​ដើម​និងការប្រាក់) ចំនួនប្រមាណ ១ លានដុល្លារអាមេរិក សម្រាប់យោធិនជួរ មុខ យោធិន​រង​របួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់​បង់​ចំណូល​របស់​ពួកគេ។ ថវិកាចំនួន ៣៤ ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងសម្ភារៈប្រើប្រាស់​ចាំបាច់​នានា ​ត្រូវបានរៃអង្គាស តាមរយៈកម្មវិធីសប្បុរសធម៌របស់ សមាគម និងគ្រឹះស្ថានសមាជិក បាន​យក​ទៅ​បរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តរងផល ប៉ះ​ពាល់​។ ឥណទានប្រមាណ ៥០០ លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាល​សំពាធ​ហិរញ្ញវត្ថុជូនដល់ជនភាសឹក និង អតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។

វិធានការដែលបានលើកឡើងលើនេះ ត្រូវបាន​អនុវត្ត​ស្រប​ពេល​ជា​មួយ​នឹង​ការ​អនុវត្ត​ការ​រៀប​ចំ​ឥណទាន​ឡើង​វិញ និងវិធាន ការជួយអតិថិជនផ្សេងៗ តាមការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួល បានសេវាហិរញ្ញ​វត្ថុ​ដោយ​មិន​មាន​សម្ពាធហិរញ្ញវត្ថុបន្ថែម។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញា​ចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយ​និង​បន្តអនុវត្តវិធានការជួយសម្រាលបន្ទុក អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និង​តម្លាភាព ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រ​ដល់​ជីវភាព​រស់​នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm