លោក Zelenskyy ថាអ៊ុយក្រែនមិនដែលជាឧបសគ្គសម្រាប់សន្តិភាពឡើយក្រោយការចោទប្រកាន់ពីលោកTrump

2026/01/16 05:31:47 pm        55

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ ១៥ មករាសប្ដាហ៍នេះចំពោះការចោទប្រកាន់ពីប្រធានាធិបតី Trump ថា អ៊ុយក្រែនកំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមដែលកំពុងបន្តជាមួយប្រទេសរុស្ស៊ី ដោយនិយាយថា ប្រទេសរបស់លោកនឹងមិនដែលជាឧបសគ្គសម្រាប់សន្តិភាពឡើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះលើបណ្ដាញសង្គម X ថា អ៊ុយក្រែនមិនធ្លាប់មាន ហើយនឹងមិនដែលជាឧបសគ្គចំពោះសន្តិភាពឡើយ។នៅពេលជនជាតិអ៊ុយក្រែនត្រូវបានទុកចោលដោយគ្មានថាមពលរយៈពេល ២០ទៅ៣០ ម៉ោងដោយសារតែរុស្ស៊ី ហើយនៅពេលដែលការវាយប្រហាររបស់រុស្ស៊ីមានគោលបំណងកម្ទេចប្រព័ន្ធថាមពល និងប្រជាជនរបស់លោក នោះគឺជាប្រទេសរុស្ស៊ីទៅវិញទេដែលត្រូវតែស្ថិតនៅក្រោមសម្ពាធ។នៅក្នុងវីដេអូមួយដែលអមដោយការបង្ហោះសាររបស់លោកជាមួយនឹងចំណងជើងដែលបកប្រែពីភាសាអ៊ុយក្រែន លោក Zelenskyy បាននិយាយថា លោកបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតជាមួយអាមេរិក ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទថ្មីៗនេះជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte។ 

លោក Zelenskyy បាននិយាយនៅក្នុងវីដេអូថា វាគឺជាមីស៊ីលរុស្ស៊ី មីស៊ីល «Shaheds» របស់រុស្ស៊ី និងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបំផ្លាញអ៊ុយក្រែន ដែលជាភស្តុតាងច្បាស់លាស់ថា វាមិនមែនជាកិច្ចព្រមព្រៀងទាល់តែសោះដែលរុស្ស៊ីកំពុងស្វែងរក។  

លោក Trump បានប្រាប់សារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ីVladimir Putin ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែអ៊ុយក្រែនមានការត្រៀមខ្លួនតិចតួច។ លោកប្រធានាធិបតីអាមេរិករូបនេះ បានហៅឈ្មោះលោក Zelenskyy ចំៗ ថាជាមនុស្សដែលរារាំងការចរចា មិនមែនជាលោក Putinនោះទេ ក្រោយមកទីក្រុងមូស្គូបានបង្ហាញការយល់ស្របជាមួយលោក Trumpដែលថា អ៊ុយក្រែនកំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាព ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm