លោក Trump គំរាមប្រើប្រាស់យោធាអាមេរិក ជុំវិញការតវ៉ាប្រឆាំងនឹងភ្នាក់ងារ ICE យ៉ាងតានតឹង

2026/01/16 05:38:20 pm        42

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការគំរាមដ៏ខ្លាំងក្លាមួយកាលពីថ្ងៃព្រហស្បតិ៍ (១៥ មករា) ថា លោកនឹងប្រើប្រាស់ច្បាប់ស្តីពីការបះបោរ (Insurrection Act) ដើម្បីដាក់ពង្រាយកងកម្លាំងយោធា នៅរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បន្ទាប់ពីការតវ៉ាយ៉ាងក្តៅគគុកអស់ជាច្រើនថ្ងៃមកហើយ ជុំវិញកំណើនវត្តមាននៃភ្នាក់ងារអន្តោប្រវេសន៍ នៅតាមដងផ្លូវនៃទីក្រុង Minneapolis។

ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងមន្ត្រីសហព័ន្ធ កាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ម្នាក់ បានបាញ់សម្លាប់ពលរដ្ឋអាមេរិកម្នាក់ ឈ្មោះនាង Renee Good នៅក្នុងរថយន្ត កាលពីសប្ដាហ៍មុន នៅទីក្រុង Minneapolis ហើយការតវ៉ាយ៉ាងខឹងសម្បារបានរីករាលដាលដល់ទីក្រុងដទៃទៀត។

លោក Trump បានសរសេរសារព្រមានលើបណ្តាញសង្គមថា «ប្រសិនបើក្រុមអ្នកនយោបាយពុករលួយនៃរដ្ឋ Minnesota មិនគោរពច្បាប់ ហើយមិនបញ្ឈប់អ្នកញុះញង់ និងអ្នកបះបោរដែលមានជំនាញវិជ្ជាជីវៈ កុំឱ្យវាយប្រហារលើក្រុមអ្នកស្នេហាជាតិ I.C.E. ដែលគ្រាន់តែព្យាយាមធ្វើការងាររបស់ពួកគេទេនោះ លោកនឹងលើកយកមកប្រើនូវច្បាប់ស្តីពីការបះបោរ»។

ការគំរាមកំហែងចុងក្រោយបង្អស់របស់លោក Trump នេះ បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីករណីបាញ់ប្រហារមួយផ្សេងទៀត ដែលមន្ត្រីអន្តោប្រវេសន៍ម្នាក់ បានបាញ់បុរសជនជាតិវេណេស៊ុយអេឡាម្នាក់ត្រូវចំជើង ក្នុងពេលភ្នាក់ងារព្យាយាមបញ្ឈប់យានយន្តរបស់បុរសរូបនោះនៅទីក្រុង Minneapolis ដែលជំរុញឱ្យកំហឹង កាន់តែពុះកញ្ជ្រោលឡើង៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm