អូស្រ្តាលីប្តេជ្ញាចូលរួមសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឱ្យនៅស្ថិតស្ថេរជានិរន្តរ

2026/01/16 07:01:18 pm        302

ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឲ្យ​នៅ​ស្ថិត​ស្ថេរ​ជា​និរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកកម្ពុជាអាចត្រឡប់ទៅលំនៅឋានវិញ។

មាន​ប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយ BTV ក្នុងពេលចុះទៅកាន់មណ្ឌលសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោក Derek Yip(ដេរិក យីប) ឯក​អគ្គ​រដ្ឋ​ទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី និងស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​ប្រទេសកម្ពុជា លោកមានការរីករាយ​ដែល​ជួយ​គំាទ្រ​អ្វី​ដែល​ជា​តម្រូវ​ការរ​បស់​ពលរដ្ឋ​រង​ផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយជំនួយ​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​បាន​ផ្តល់​ជូន​ពលរដ្ឋភៀសសឹកម្ពុជាដែលជាតំរូវការជាក់ស្តែងមានដូចជា អនាម័យទឹកស្អាត ប្រព័ន្ធច​ម្រុះទឹក បង្គន់អនាម័យ និងសាច់ប្រាក់ជាដើម។ លើសពីនេះ លោកបន្តថា ប្រទេស​អូស្រ្តាលី​ប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ ឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បី​ធានា​ឲ្យ​ពលរដ្ឋភៀសសឹកម្ពុជាគ្រប់រូបៗអាចត្រឡប់ទៅលំនៅឋានវិញ និងរស់នៅ​ប្រកប​ដោយ​ចីរភាព​។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា ការ​អញ្ជើញមកដល់របស់លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅមណ្ឌល​ភៀស​សឹក​ចុងកាល់ គឺបានបង្ហាញពីសារសំខាន់ៗចំនួន៣ រួមមាន៖ទី១.​អូស្រ្តាលីបាន​ចូល​រួម​ចែក​រំលែក​ការ​លំបាករបស់ពលរដ្ឋភៀសសឹក ទី២.ធ្វើជាសាក្សីផ្ទាល់ ក្នុងការមើលឃើញសោដនាកម្ម ផល​លំបាកផ្សេងៗរបស់ពលរដ្ឋភៀសសឹកកម្ពុជា និងទី៣.ការ​ជួយ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និងជីវភាពពលរដ្ឋ ក្នុងរយៈពេលមធ្យម និងវែង។

ក្រោយពេលបទឈប់បាញ់រវាប្រទេសកម្ពុជា-ថៃ ចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៧​ខែ​ធ្នូ​ ឆ្នាំ២០២៥មក គេសង្កេតឃើញថា បណ្តាប្រទេសជាមិត្តជាមួយប្រទេសកម្ពុជា បានផ្តល់​ជំនួ​យ​ជា ​ថវិកា និងសំភារៈផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលក្នុងនោះ​មាន​ដូច​ជា៖ ប្រទេស​អូស្រ្តាលី ចិន សហរដ្ឋអាម៉េរិក និងជប៉ុនជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm