អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងសិក្សាពីទីតាំងដីសង្គមកិច្ចត្រៀមផ្តល់ជូនពលរដ្ឋរងគ្រោះ​ដោយសង្គ្រាម

2026/01/16 07:10:27 pm        101

ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អាជ្ញាធរខេត្តឧត្តរមានជ័យបាន និងកំពុងសម្រួលឲ្យពលរដ្ឋភៀសសឹកអាចត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ និងកំពុងសិក្សាពីទីតាំងដីសម្បទានសង្គមកិច្ចដើម្បីផ្តល់ជូនពលរដ្ឋគ្រោះដែលមិនអាចត្រឡប់ទៅលំនៅឋានវិញដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ខែមករានេះ បានប្រាប់ BTV ឲ្យដឹងថា សម្រាប់នៅខេត្តឧត្តរមានជ័យស្ថិតនៅតំបន់ក្រហមក្នុងរង្វង់៣ពាន់គ្រួសារដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ហើយក្នុងចំណោមពលរដ្ឋ៣ពាន់គ្រួសារនេះ មានពលរដ្ឋជាង២រយគ្រួសាររងប៉ះពាល់ដោយផ្ទាល់ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។

ឯកឧត្តមបន្តថា ពលរដ្ឋរងផលប៉ះពាល់ផ្ទាល់ជាង២រយគ្រួសារ ស្ថិតនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង គឺអាជ្ញាធរខេត្តឧត្តរមានជ័យនឹងត្រៀមផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ ដោយបច្ច្បន្នរដ្ឋបាលខេត្តកំពុងធ្វើជាមួយគណៈកម្មាចំពោះកិច្ចដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកំណត់ទីតាំងដីមួយសមស្របក្នុងការផ្តល់ដីលំនៅឋាន និងកសិកម្ម ជូនពលរដ្ឋរងគ្រោះ។ទទឹមនឹងនេះ ក៍មានការត្រៀមសាងសង់ផ្ទះសំបែង និងការស្តារជីវភាពរបស់ពួកគាត់ផងដែរ។

ពលរដ្ឋភៀសសឹកបានលើកឡើងដែរថា ឥលូវនេះមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ ព្រោះជាតំបន់ក្រហមដែលយោធាថៃកំពុងឈរជើង ម្លោះហើយអាជ្ញាធរឲ្យបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះសិន។លើសពីនេះ ពលរដ្ឋភៀសសឹកទាំងនោះ បង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការស្តារលំនឹងជីវភាពឡើងវិញ។

កាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា បានចេញសារពិសេសស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានដាក់ចេញនូវវិធានការបន្ទាន់ភ្លាមៗដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ដោយអាចត្រឡប់ទៅកាន់ទីលំនៅវិញ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm