អារ៉ាប៊ីសាអ៊ូឌីត សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ ៥០០លានដុល្លារ ឱ្យយេម៉ែន បន្ទាប់ពីអារ៉ាប់រួម ដកកម្លាំង

2026/01/16 07:39:03 pm        129

អារ៉ាប៊ីសាអ៊ូឌីត បានប្រកាសពីគម្រោងអភិវឌ្ឍន៍មួយចំនួននៅទូទាំងភាគខាងត្បូងប្រទេសយេម៉ែន មានតម្លៃប្រហែល ៥០០លានដុល្លារ ដែលភាគច្រើនធ្លាប់ស្ថិតក្នុងតំបន់កាន់កាប់ជាយូរមកហើយដោយអេមីរ៉ាតអារ៉ាប់រួម និងក្រុមផ្ដាច់ខ្លួនសម្ព័ន្ធមិត្ត ដែលត្រូវបានកម្ចាត់ចោលក្នុងការវាយលុកមួយ គាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែមករានេះ និងបន្ទាប់ពីអារ៉ាប់រួម បានដកកម្លាំងសេសសល់របស់ខ្លួនពីទីនោះ។

ជំហាននេះបង្ហាញពីឥរិយាបថកាន់តែម៉ឺងម៉ាត់ឡើងដោយព្រះរាជាណាចក្រអារ៉ាប់ឈូងសមុទ្រមួយនេះនៅយេម៉ែន ក្នុងជម្លោះជាមួយអារ៉ាប់រួម។ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ដែលជាក្រុមផ្ដាច់ខ្លួន បានវាយលុកឆ្លងកាត់ផ្នែកខ្លះនៃយ៉េមែន កាលពីឆ្នាំមុន ហើយបានរុលទៅកៀកនឹងព្រំដែនអារ៉ាប៊ីសាអ៊ូឌីត។ ទីក្រុងរីយ៉ាដ បានប្រកាសថា ជំហាននេះជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ដោយបានអំពាវនាវឱ្យអារ៉ាប់រួមដកកម្លាំងថយ និងបានគាំទ្រការវាយលុកមួយ ដែលបានបោសសម្អាតក្រុម STC ចេញពីអំណាច។

ក្នុងសារបណ្ដាញសង្គមកាលពីថ្ងៃពុធ (១៤ មករា) សប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត លោក Khalid bin Salman បាននិយាយថា លោកបានជួបជាមួយប្រមុខរដ្ឋាភិបាលយ៉េមែន ដែលទទួលស្គាល់ដោយអន្តរជាតិ ដើម្បីបញ្ជាក់ពីការគាំទ្ររបស់អារ៉ាប៊ីសាអ៊ូឌីត។ សារបង្ហោះដដែលនេះ ក៏បានប្រកាសពីជំនួយ និងគម្រោងនានាទូទាំងខេត្តចំនួន១០ រួមទាំងការសាងសង់មន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ និងការបរិច្ចាគប្រេងឥន្ធនៈដើម្បីបង្កើនការផលិតថាមពល។

កាលពីមុន អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ធ្លាប់ធ្វើការជាមួយគ្នាក្នុងក្រុមចម្រុះមួយ ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន។ ប៉ុន្តែមហាអំណាចឈូងសមុទ្រដ៏ធំបំផុតទាំងពីរនេះ មានគំនិតខុសគ្នាយ៉ាងខ្លាំងលើបញ្ហាជាច្រើននៅទូទាំងមជ្ឈិមបូព៌ា - រាប់ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់ទិន្នផលប្រេង - ហើយភាពរកាំរកូសបានផ្ទុះឡើងកាន់តែធំ ជុំវិញការវាយរុលទៅមុខរបស់ក្រុម STC នៅយ៉េមែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm