កុមារតូចៗ សប្បាយចិត្តដែលអាចរួមចំណែកដាំបន្លែ សម្រាប់ផ្ដល់ជូនដល់វីរកងទ័ព និងជនភៀសសឹក

2026/01/16 07:52:19 pm        623

បច្ចុប្បន្នសាលារៀនមួយចំនួន ទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ត បាន​ធ្វើ​ការ​ដាំ​ដុះ​បន្លែ ក្នុងគោលដៅសំខាន់រួមមួយ គឺដើម្បីផ្គត់ផ្គង់ទៅវីរកងទ័ពជួរមុខ ក៏ដូចជាជួយឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ភៀសសឹក។ ការដាំដុះនេះមានទាំងនៅតាមបឋមសិក្សា ក៏ដូចជាតាមវិទ្យាល័យ។ សម្រាប់កុមារតូចៗ ដែលបានចូលរួមក្នុងការដាំដុះបន្លែ បង្ហាញក្ដីសប្បាយចិត្ត ដែល​ខ្លួន​អាច​ចូល​រួម​ធ្វើ​ការ​ងារមួយចំនួនដើម្បីជាតិមាតុភូមិ។តាមសាលារៀនមួយចំនួន ដែលបានធ្វើការដាំដុះបន្លែសម្រាប់ជួយដល់កងទ័ព និងប្រជា​ពលរដ្ឋ​ភៀសសឹក បានត្រៀមក្នុងការប្រមូលផលឆាប់ៗខាងមុខ។ ការត្រៀមប្រមូលផល​ក៏ស្រប​ពេលដែល ដំណាំទាំងនោះកំពុងរីកលូតលាស់ខៀវស្រងាត់ និងដល់អាយុកាលត្រូវកាត់ផងដែរ។ ជាក់ស្ដែង សម្រាប់សាលាបឋមសិក្សាភ្នំពេញថ្មី ត្រៀមប្រមូលផលបន្លែ នៅថ្ងៃ អាទិត្យខាងមុខតែម្ដង។

ជារៀងរាល់ថ្ងៃ ពិសេសពេលព្រឹក និងពេលល្ងាច ក្នុងម៉ោងសម្រាក នៅទីតាំងរោងបន្លែ ក្នុងសាលាបឋមសិក្សាសិក្សាភ្នំពេញថ្មីនេះ មានទាំងនាយកសាលា មានទាំងគ្រូបង្រៀន ពិសេសគឺវត្តមានសិស្សជាកុមារតូចៗ បានប្រមូលផ្ដុំគ្នា ស្រោចទឹកបន្លែ ចាប់ដង្កូវ ដើម្បីឱ្យបន្លែលូតលាស់បានល្អ។

កុមារម្នាក់ៗ ជួយគ្នាទៅវិញទៅមកទាំងសិស្សប្រុសទាំងសិស្សស្រី។ ពួកគាត់លើកឡើងពីភាពសប្បាយចិត្ត។ សប្បាយចិត្តដែលខ្លួនអាចចូលរួមចំណែក ទៅតាមលទ្ធភាពដាំដុះបន្លែដើម្បីឧបត្ថម្ភទៅដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយខេត្តជាប់ព្រំដែន។

ពាក់ព័ន្ធនឹងការដាំបន្លែនេះដែរ លោក ឆិល សុវណ្ណារិទ្ធ ជានាយកសាលាបឋមសិក្សាភ្នំពេញថ្មី លើកឡើងថា ក្រោយប្រមូលផលរួចរាល់ សាលានឹងធ្វើការដាំដុះជាថ្មី។ សាលានឹងបន្តគម្រោងដាំបន្លែនេះ ជានិរន្ត។ ជាក់ស្ដែង សាលាក៏កំពុងសាងសង់រោងបណ្ដុះពូជ ដើម្បីបម្រើដល់ការដាំដុះនេះផងដែរ។

ការដាំដុះបន្លែនេះជាការអនុវត្តតាមចលនា “យើងរួមគ្នាដើម្បីជាតិ” ដែលផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងបំផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និងពលរដ្ឋភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា៕ អត្ថបទ៖ គឹមហុក 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm