អង្គការ NGO៖ អ៊ីស្រាអែលចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ៨០នាក់ និងរុះរើផ្ទះនៅតំបន់វេសបែង

2026/01/16 09:04:16 pm        117

អាជ្ញាធរអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ៨០នាក់ និងរុះរើផ្ទះមួយខ្នង និងហាមឃាត់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រុងហ្ស៊េរុយសាឡឹមរបស់អាជ្ញាធរប៉ាឡេស្ទីន មិនឲ្យចូលទៅក្នុងតំបន់វេសបែង ( West Bank)។ នេះបើយោងតាមប្រភពព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍។

ក្លិបអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយ បាននិយាយនៅក្នុងសេចក្តីចេញផ្សាយ ព័ត៌មានមួយថា កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការចាប់ខ្លួន និងសួរចម្លើយយ៉ាងទូលំទូលាយ ចាប់ពីល្ងាចថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន ៨០នាក់ ក្នុងនោះមានស្ត្រីម្នាក់ កុមារពីរនាក់ និងអតីតអ្នកជាប់ឃុំឃាំង។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ការចាប់ខ្លួន និងការសួរចម្លើយនៅតំបន់នេះ បានកើតឡើងនៅក្នុងទីក្រុងភាគច្រើននៅតំបន់វេសបែង ដោយមានការផ្តោតទៅលើទីក្រុង Hebron និង Jenin ដោយបាន បន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការចាប់ខ្លួន និងសួរចម្លើយក្នុងល្បឿនកើនឡើង ចាប់តាំងពីដើមឆ្នាំ ២០២៦។

កងទ័ពអ៊ីស្រាអែល ធ្វើយុទ្ធនាការចាប់ខ្លួន និងវាយឆ្មក់ស្ទើរតែរាល់ថ្ងៃ នៅតំបន់វេសបែង ដោយកំណត់គោលដៅទៅលើជនជាតិប៉ាឡេស្ទីនដែលខ្លួនពិពណ៌នាថា ជា «អ្នកដែលត្រូវគេស្វែងរកចាប់ខ្លួន» ខណៈដែលជនជាតិប៉ាឡេស្ទីននិយាយថា ប្រតិបត្តិការនេះជារឿយៗកំណត់គោលដៅលើជនស៊ីវិល។

ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែលបានវាយកម្ទេចផ្ទះរបស់យុវជនប៉ាឡេស្ទីន Imran al-Atrash អាយុ ១៨ ឆ្នាំ នៅទីក្រុង Hebron ភាគខាងត្បូងនៃតំបន់វេសបែង។ នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេ ស្ទីន។

ប្រភពព័ត៌មាន បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងអ៊ីស្រាអែល បានវាយលុកតំបន់ Khallat Nafisa នៃទីក្រុង Hebron បិទតំបន់នេះ និងវាយឆ្មក់ផ្ទះមួយជាន់របស់គ្រួសារយុវជន al-Atrash ដោយបង្ខំឲ្យក្រុមគ្រួសារត្រូវជម្លៀសចេញ មុនពេលវាយកម្ទេចផ្ទះនេះដោយប្រើគ្រឿងចក្រឈូសឆាយ៕


អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm