CAMSOC ជំរុញ​សហព័ន្ធ​កីឡា​ជាតិ​ត្រូវ​ពិនិត្យ​សម្បទា​កីឡា​ត្រៀម​ស៊ី​ហ្គេម​-២០២៣

2022/03/10 05:13:27 pm        106

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ធំ​មួយស្ដីពី​ការពិនិត្យ​សម្បទា​ប្រភេទ​កីឡា​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​មន្ដ្រីជាន់ខ្ពស់ CAMSOC បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ដើម្បី​ធានាបាន​នូវ​ការត្រៀមខ្លួន​រួចរាល់ ​សម្រាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​មានការ​ចូលរួម​ពី​ប្រធាន អគ្គលេខាធិការ និង​នាយក​កីឡានៃ​សហព័ន្ធ​កីឡា​ជាតិប្រមាណ ៤០​សហព័ន្ធដើម្បី​ជជែក​គ្នា​លើ​សម្បទា​កីឡា ៥​ចំណុច ទី​១-​ទីលាន ទី​២-​ឧបករណ៍ និង​សម្ភារ​ហ្វឹកហាត់​ផ្សេងៗ ទី​៣-​មន្ដ្រី​បច្ចេកទេសមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​ជាដើម ទី​៤-​វិញ្ញាសា​តាម​ប្រភេទ​កីឡា​នីមួយៗ និង​ទី​៥-​ភាពស្របច្បាប់​របស់​ប្រភេទ​កីឡា​នីមួយៗជាមួយ​សហព័ន្ធ​កីឡា​អន្ដរជាតិ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា សហព័ន្ធ​កីឡា​ជាតិមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ត្រួតពិនិត្យ​សម្បទាន​តាម​ប្រភេទ​កីឡា​រៀងៗ​ខ្លួន ពិសេស​ការរៀបចំ​ទីលាន​ប្រកួត ដែលជា​កង្វល់​មួយត្រូវការ​ពេលវេលា ធន​ធនា និង​បច្ចេកទេសដើម្បី​កសាង​សង់ និង​កែលម្អ ដ្បិត​ពេលវេលា​កាន់តែ​សល់​តិច។

ហេតុនេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​ជំនាញ CAMSOC ដើម្បី​ព​ន្លឿ​ន​ការរៀបចំ​ឲ្យ​បាន​រួចរាល់​ត្រឹម​ដើមឆ្នាំ​២០២៣ ដើម្បី​ត្រៀមស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើកដំបូង​នៅ​កម្ពុជា។​ ​អ្នកជំនាញ​កីឡា​ដដែល​បន្ដថា មកទល់ពេលនេះសហព័ន្ធ​កីឡា​ជាតិ​ភាគច្រើនបានរៀបចំ និង​កំណត់​ទីលានសម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​រួចរាល់​ហើយ នៅឡើយ​តែ​ប្រភេទ​កីឡា​មួយចំនួន​តូច​ប៉ុណ្ណោះដែល​មិនទាន់​រួចរាល់។ ដូច្នេះ CAMSOC នឹង​ជំរុញក៏ដូចជា​ព​ន្លឿ​ន​ការងារ​សេសសល់ ពិសេស​ការរៀបចំ​ទីលាន​របស់​សហព័ន្ធ​កីឡា​ជាតិ​បាន​រួចរាល់​ទាន់ពេលវេលា ដើម្បី​ធានាបាន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ​មួយ ដែល​អាច​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​បាន ហើយ​ឯកឧត្តម​ក៏​សង្ឃឹមថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់នឹងចូលរួម​សហការ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm