កម្ពុជា-កាណាដា ប្តេជ្ញាជំរុញការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម និងពង្រីក​ហិរញ្ញប្បទាន​សហប្រតិបត្តិការ

2026/01/16 10:41:56 pm        340

កម្ពុជា-កាណាដា ប្តេជ្ញាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​រយៈ​ការ​ជំរុញ​នូវ​ការ​វិនិយោគក្នុងវិស័យដែល មានសក្ដានុពល ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និង​ពង្រីក​ហិរញ្ញប្ប​ទាន​សហប្រតិបត្តិការក្នុងវិស័យអាទិភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងសម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​ប្រទេស​កាណាដា​ប្រចាំកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាន នៃស្ថានទូតប្រចាំនៅកម្ពុជាវិញ។ គិត​ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៤, កាណាដា​បាន​ផ្តល់​ហិរញ្ញប្បទា​ន​ឥត​សំណង​មក​កម្ពុជា​ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និង​សមភាពយេនឌ័រ។ កិច្ច សហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់កាណាដា ក្នុងការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​រវាង​កម្ពុជា​-កាណាដា។

ឯកឧត្តម Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង សង្គម នៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ ចំពោះ​ការ​រីក​ចម្រើន នៃទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ទាំងក្នុង ក្របខណ្ឌទ្វេភាគី, អាស៊ាន, និង​អន្តរជាតិ​ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្មជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្រប​ទៅមុខ​ជាមួយនឹ​ង​ទំនាក់ទំន​ងកាន់​តែ​ជ្រាល​ជ្រៅ​ខាង​នយោបាយ និងការទូត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិ​ច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ ​និងបង្កើនកិច្ច សហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ទ្វេភាគី ​ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់ មួយរបស់កម្ពុជា។ ជាក់​ស្ដែង​ក្នុង​រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើន​ឡើង​ជា​លំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើង​ប្រមាណ ១៥% ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាល កម្ពុជាក៏កំពុងយកចិត្តទុកដាក់ និងជំរុញ​លើក​ទឹក​ចិត្ត​បន្ថែមទៀត ដល់ការវិនិយោគវិនិយោគិនកាណាដាមកដាក់ទុកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញ​នូវ​ការ​វិនិយោគ​ក្នុង​វិស័យដែលមានសក្ដានុពល បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីក ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ ក្នុងវិស័យអាទិភាព ព្រមទាំងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀង ស្ដីពីការ​ជំរុញ​ និង​ការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា​ជាដើម ។រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើ កិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជ​កម្ម​សេរី អាស៊ាន-កាណាដាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm