បេសកជន៖ អាមេរិកកំពុងធ្វើការដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង និងស្តារការចរចាឡើងវិញរវាងទីក្រុងដាម៉ាស និង SDF

2026/01/17 12:08:08 am        99

លោក Tom Barrack បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីរី បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ កំពុងបន្ត ចំពេលមានភាពតានតឹងកើនឡើងរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងរដ្ឋាភិបាលស៊ីរី។

នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xនៅថ្ងៃសុក្រនេះ លោក Barrack បានបញ្ជាក់ថា សហរដ្ឋអាមេរិក “នៅតែទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសស៊ីរី ហើយកំពុងធ្វើការទំាងថ្ងៃទាំងយប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែម  ទៀត»។

ការអត្ថាធិប្បាយទាំងនេះ បានកើតឡើង ខណៈដែលភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញ ការបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងថ្ងៃទី ១០ ខែមីនា។

លោក Barrack ក៏បានចង្អុលបង្ហាញផងដែរថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការបន្តការចរចារវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF) បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង SDF និងកងទ័ពស៊ីរី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៤ នាក់ស្លាប់ និងជាង ១០០ នាក់ រងរបួស។

លោក Ilham Ahmed ដែលជាមន្ត្រីឃើដនៅក្នុងរដ្ឋបាលស្វយ័ត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់រដ្ឋាភិបាលថា កិច្ចព្រមព្រៀងនេះ មិនត្រូវបានអនុវត្ត គឺ «មិនត្រឹមត្រូវ»ទេ ដោយបន្ថែមថា «សហគមន៍អន្តរជាតិ ដឹងរឿងនេះយ៉ាងច្បាស់»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm