កម្ពុជាជាប់ចំណាត់ថ្នាក់សកល លេខ១១៨ ខណៈឆ្នាំ២០២៤ លេខ១៤៥ អំពីបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

2026/01/17 03:07:45 am        180

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញ សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញថា កម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវលើការចាប់យកបញ្ញាសិប្បនិម្មិតជាឧបករណ៍យុទ្ធសាស្ត្រ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រឹងមូលធនជំនាញ ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តអំណោយផល ការលើកទឹកចិត្តផ្នែកនវានុវត្តន៍និងធុរកិច្ចថ្មី និងការជំរុញប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ក.ប.ទ. និងក្រសួង ស្ថាប័នពាក់ព័ន្ធសម្រេចបានសមិទ្ធផលសំខាន់ៗ មានដូចជា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវជាតិសម្រាប់បញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ ការដាក់ចេញនូវរបាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ការរៀបចំឯកសារសំខាន់ៗ ដូចជា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួន ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កម្មវិធីបកប្រែ TranslateKH កម្មវិធីសារិកា (Sarika) កម្មវិធីម៉ាស៊ីនបកប្រែខ្មែរប្រៃយ៍ (Khmer Braille) កម្មវិធីបំប្លែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer ASR) កម្មវិធីខ្មែរ Fastype និងថ្នាលបញ្ញា សិប្បនិម្មិតកម្ពុជា (https://ai.gov.kh)។ 

ក.ប.ទ. សង្ឃឹមជឿជាក់ថា កម្ពុជានឹងអាចទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរបន្ថែមទៀតនៅពេល ដែលមជ្ឈមណ្ឌលទិន្នន័យជាតិ និងម៉ូឌែលភាសាខ្មែរធំ (Khmer LLM) ត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។ ក.ប.ទ. សូមអំពាវនាវដល់គ្រប់តួអង្គនៃប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត ចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ឱ្យបានកាន់តែសកម្មថែមទៀតដើម្បីរក្សាគន្លងលទ្ធផលវិជ្ជមាននេះព្រមទាំងរួមចំណែកពន្លឿនដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm