រុស្ស៊ី​ក្លាយ​ជា​ប្រទេស​រួបរឹត​ដោយ​ទណ្ឌកម្ម​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក

2022/03/10 11:28:44 am        1.6 K

​រុស្ស៊ី៖ ​រុស្ស៊ីពេលនេះ​ក្លាយជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​លើ​ពិភពលោក បន្ទាប់ពី​បណ្ដាប្រទេស​ផ្សេង​ទៀត​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ ដោយ​គ្មាន​ហេតុផល​លើ​អ៊ុយ​ក្រែ​ន​ដោយ​ការដាក់ទណ្ឌកម្ម​។ យោងតាម Castellum.AI dashboard ដែល​តាមដាន​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រទេស​រុស្ស៊ី​បាន​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មីចំនួន 2,778ករណីត្រឹម​រយៈពេល​មិន​ដល់​ ២​សប្ដាហ៍​ផង។​

ប្រទេស​រុស្ស៊ីប្រឈម​ការដាក់ទណ្ឌកម្ម​ចំនួន 2,754ករណីមុន​ថ្ងៃទី​២២ ​ខែកុម្ភៈដែល​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេសជាប់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ទី​២​ លើ​ពិភពលោក​បន្ទាប់ពី​អ៊ីរ៉ង់​។ ប៉ុន្តែ​ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​ទាហាន​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតកាលពី​ថ្ងៃទី​២១ ​ខែកុម្ភៈ ទណ្ឌកម្ម​លើ​រុស្ស៊ី​បាន​ឡើងដល់ ​5,532ករណី​។​ ​យោងតាម​សារព័ត៌មាន Bloomberg បើ​ប្រៀបធៀប​ទៅនឹង​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​ប្រឈម​ទណ្ឌកម្ម​ចំនួន 3,616ករណី​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​ការគាំទ្រ​ភេរវ​និយម​។

ប្រទេស​ស៊ី​រី និង​កូរ៉េខាងជើង​ឈរ​នៅ​បន្ទាប់ពី​អ៊ីរ៉ង់ ដោយ​ស៊ី​រី​ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​ទណ្ឌកម្ម​ចំនួន 2,608ករណី ​ហើយ​កូរ៉េខាងជើង​រួបរឹត​ដោយ​ទណ្ឌ​កម្ម​ចំនួន 2,077ករណី។ ​ការ​សម្រុក​ដាក់ទណ្ឌកម្ម​នេះ​មកពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិចដែល​បានបង្ហាញ​ពី​ការ​រួប​រួម​គ្នា​ដ៏​រឹងមាំ​ ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ទណ្ឌកម្ម​ទាំងនោះ​ប្រៀបបាន​ទៅនឹង​ការ​ប្រកាស​សង្គ្រាម​អញ្ចឹង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1131
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm