ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៥២៤ លានដុល្លារ

2026/01/17 07:33:30 pm        266

រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៦នេះ គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូលនឹង ប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បី​ផ្តល់​ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់គ្រងបំណុល និង​ថវិកាជាតិ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង នៃផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៦ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី​ការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៦នេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​លើ​ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹក ប្រាក់ ២ ១១៤ ប៊ីលានរៀល ស្មើ​ប្រមាណ ៥២៤លានដុល្លារអាម៉េរិក។

ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្របានកំណត់ដូចជា៖ ប្រភេទ​ឥណ​ប្រតិទាន​បាន​កំណត់ ​១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំ ជារូបិយប័ណ្ណរៀល និងដុល្លារអាម៉េរិក។ តម្លៃ​ចារឹក​ក្នុង​មួយប័ណ្ណ ១ លានរៀល និង ១ ពាន់ដុល្លារ។ ការទូទាត់ គូប៉ុងរៀងរាល់ ៦ខែម្តង និង​ការ​សង​ប្រាក់​ដើម ទូទាត់សងនៅចុងឥណប្រតិទាន។ ចំពោះទំហំគ្រោងបោះផ្សាយរួមមាន ឥណ​ប្រតិទាន ១ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀល, ២ឆ្នំា ពី ៤២០ ទៅ ៦០០ ប៊ីលានរៀល, ៣ឆ្នាំ ពី ៨៥០ ទៅ ១០០០ ប៊ីលានរៀល, និងឥណប្រតិទាន ៥ឆ្នាំ ១០ឆ្នាំ និង​១៥ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀលដូចៗគ្នា។

ក្រៅពី​ការបោះផ្សាយលក់មូលបត្រខាងលើ ក្នុងឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាល​គម្រោង​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ និងដៃគូ អភិវឌ្ឍមានចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ៣,១ ប៊ីលាន​ដុល្លារអាម៉េរិក កើនចំនួន ២៥០ លានអេសដេអ៊ែ ធៀប និងឆ្នាំ២០២៥ ដោយផ្អែកលើ​ទំហំ​នៃ​តម្រូវ​ការ​វិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុងការកៀរគរធនធាន​បន្ថែម​ឱ្យ​បាន​ច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

ទាក់ទិន​ការ​បោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសខាងលើនេះ រាជរដ្ឋាភិបាលបាន​បង្ហាញ​ឱ្យ​ដឹង​ថា សម្រាប់គម្រោង ទាំងពីរនេះនឹងមិន​បង្កើត​ជា​បន្ទុក​បំណុល​វណ្ឌ​ក​ដល់​កម្ពុជា​នោះ​ទេ ​ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជា នៅតែត្រូវ​បាន​វាយ​តម្លៃ​ថា ​មានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់​សូច​នាករ​បំណុល​គន្លឹះ​ៗ​របស់​កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm