សារព័ត៌មាន៖ កងម៉ារីនអង់គ្លេសនៅន័រវែសធ្វើសមយុទ្ធ ដើម្បីត្រៀមសម្រាប់ជម្លោះរវាង NATO និងរុស្ស៊ី

2026/01/17 10:29:23 pm        299

កងម៉ារីនអង់គ្លេសដែលឈរជើងនៅជំរំ Viking ក្នុងប្រទេសន័រវែស កំពុងធ្វើប្រតិបត្តិការប្រយុទ្ធ ក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ដើម្បីត្រៀមសម្រាប់សេណារីយោដ៏អាក្រក់បំផុត ដែលពាក់ព័ន្ធនឹងការធ្វើឲ្យដំណើរការនូវមាត្រា ៥ របស់អង្គការណាតូស្តីពីការការពាររួម និងជម្លោះប្រដាប់អាវុធដែលអាចកើតមានជាមួយរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់កាសែត Politico។

យោងតាមរបាយការណ៍បានឲ្យដឹងថា ចំនួនបុគ្គលិកនៅមូលដ្ឋាននេះ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ១.៥០០នាក់ នៅនិទាឃរដូវឆ្នាំ ២០២៦ និងកើនឡើងដល់ ២.០០០ នាក់ នៅត្រឹមឆ្នាំ ២០២៧។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Yvette Cooper បាននិយាយថា ទីក្រុងឡុងដ៍មានគម្រោងបង្កើនចំនួនកងម៉ារីនរបស់ខ្លួនទ្វេដង នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេល បីឆ្នាំ។

ការបោះពុម្ពផ្សាយនេះរបស់កាសែតនេះ រំលឹកថា ចក្រភពអង់គ្លេសបានប្រកាសពីការបង្កើតមូលដ្ឋានអាក់ទិក នៅក្នុងប្រទេសន័រវែស ក្នុងឆ្នាំ ២០២៣។

នៅថ្ងៃទី១៧ ខែធ្នូ ថ្លែងនៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា អ្នកនយោបាយនៅអឺរ៉ុបកំពុង «បង្កើនកម្រិតនៃភាពភ័យស្លន់ស្លោ» និង «បង្កើតការភ័យខ្លាច» អំពីភាពជៀសមិនរួចនៃការប៉ះទង្គិចជាមួយរុស្ស៊ី។ លោកបានលើកឡើងថា ការអះអាងអំពីការវាយប្រហាររបស់រុស្ស៊ីលើអឺរ៉ុប គឺជា «ការភូតកុហក និងមិនសមហេតុផល»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm