ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ការអប់រំ​ប្រកប​ដោយ​គុណភាព​នឹង​ជួយ​បង្កើត​យុវជន​មានទាំងចំណេះដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គម

2026/01/17 11:02:28 pm        322

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានថ្លែងបញ្ជាក់ថា ការអប់រំ​ប្រកប​ដោយ​គុណ​ភាព​នឹង​ជួយ​បង្កើត​យុវជន​ដែល​មាន​ទាំង​ចំណេះ​ដឹង​ ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវការសង្គមសម័យសតវត្សរ៍ទី២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧប​នាយក​រដ្ឋ​មន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាស​ដែលឯកឧត្ដម អញ្ជើញ​ធ្វើបាឋកថាពិសេស ស្ដីពី «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងកម្ម​វិធី​បោះ​ជំរំ​យុវជន​ជា​សកលលើកទី១១ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅស្រុកបន្ទាយស្រី  ខេត្តសៀមរាប។

ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី បានមានប្រសាសន៍បន្តថា យុវជនត្រូវបានចាត់ទុកថាជាកម្លាំងស្នូល និង​ជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃប្រទេសជាតិ។ ក្នុង​បរិបទ​​នៃ​ការ​ផ្លាស់​ប្តូរ​រហ័ស​ផ្នែក​សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល ប្រធានបទ«យុវជន និង​ការ​អប់រំ​នៅ​កម្ពុជា​ឆ្នាំ​២០៣០​» ​បង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍយុវជនឱ្យមានសមត្ថភាពពេញលេញ ដើម្បី​ក្លាយ​ជា​កម្លាំង​ដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិឱ្យមានភាពរឹងមាំ និង​ចីរភាព​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមថា ការ​អប់រំ​ជា​គ្រឹះ​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​យុវជននៅកម្ពុជា ឆ្នាំ២០៣០។ ការអប់រំនាពេលអនាគត មិនត្រឹម​តែ​ផ្តោត​លើ​ការ​ផ្ទេរចំណេះដឹងតាមសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពជាក់ស្តែង ដូចជា ជំនាញគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការងារជាក្រុម និង​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព។

ឯកឧត្តមបានសង្គត់ធ្ងន់ថា «ការអប់រំ​ប្រកប​ដោយ​គុណភាព​នឹង​ជួយ​បង្កើត​យុវជន​ដែល​មាន​ទាំង​ចំណេះ​ដឹង ជំនាញ និងសីលធម៌ សមស្របនឹងតម្រូវ​ការ​សង្គម​សម័យ​សតវត្សរ៍​ទី​២១។»

ឯកឧត្តម រដ្ឋមន្ត្រីបានរំលេចផងដែរថា ក្នុង​យុគ​សម័យ​ឌីជីថល ការបញ្ចូលបច្ចេកវិទ្យា និងបញ្ញា​សិប្ប​និម្មិត​ក្នុងវិស័យអប់រំ គឺ​ជា​កត្តា​សំខាន់​មួយ​សម្រាប់​កម្ពុជា​ឆ្នាំ២០៣០។ យុវជន​ត្រូវ​មាន​សមត្ថ​ភាព​ប្រើ​ប្រាស់​បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថលដោយច្នៃប្រឌិត មានទំនួលខុសត្រូវ និង​មាន​សុវត្ថិភាព​។ ​ការរៀនតាមប្រព័ន្ធឌីជីថល និងការរៀនពេញមួយជីវិត នឹងជួយ​បើក​ឱកាស​សិក្សា​ស្មើភា​ព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យុវជននៅលើឆាកជាតិ និងអន្តរជាតិ។

ជា​មួយគ្នានេះ ការអប់រំនៅកម្ពុជា ២០៣០ ត្រូវតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទីផ្សារការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ការផ្តោតលើជំនាញវិជ្ជាជីវៈ STEM សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្ត​ជាក់​ស្តែង ​នឹងជួយឱ្យយុវជនអាចរកការងារធ្វើបាន មានសមត្ថភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និង​អាច​សម្រប​ខ្លួនទៅនឹងការប្រែប្រួលនៃពិភពការងារនាពេលអនាគត។

ដើម្បី​សម្រេច​បាននូវចក្ខុវិស័យ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» ការចូលរួម ​រួ​ម​គ្នា​របស់រា​ជរដ្ឋាភិបាល ស្ថាប័នអប់រំ គ្រួសារ សហគមន៍ វិស័យឯកជន និងយុវជនផ្ទាល់ គឺ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ ការបង្កើតបរិយាកាសអប់រំដែលគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសស្មើភាព នឹង​ជួយបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋមានចក្ខុវិស័យ មានស្មារតីទទួលខុសត្រូវ និង​មាន​សមត្ថភាពចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្ដមបានបញ្ជាក់ផងដែរថា ប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជា ២០៣០» បង្ហាញ​ពី​បេសក​កម្មរួ​មក្នុងការកសាងយុវជនឱ្យមានគុណភាព គុណធម៌ និងសមត្ថភាពគ្រប់វិស័យ ដើម្បី​ធានា​ថា​កម្ពុជា​អាចឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានកិត្តិយស​ក្នុង​សហគមន៍​អន្តរជាតិ​នៅឆ្នាំ២០៣០៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm