កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក បានលើកពេលដោយសារថ្នាក់ដឹកនាំដែលត្រូវចូលរួមជាប់រវល់

2022/03/10 06:49:14 pm        489

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងរៀប ចំឡើងនៅចុងខែមីនានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំប្រជុំ ដែលត្រូវចូលរួម ជាប់រវល់ ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានឱ្យ ដឹងថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ហើយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក បានស្នើឡើងដោយសហរដ្ឋអាម៉េរិក ត្រូវបាន ឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ។

ឯកឧត្តម បានបន្តថា កាលបរិច្ឆេទ ត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ី បាន ខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយ ដែលអាចទទួល​យកបាន ​ដោយថ្នាក់ដឹកនាំទាំងអស់ ​តែគួរឲ្យសោកស្តាយ កាលបរិច្ឆេទ ​ដែលបានស្នើឡើង គឺមិន​សមស្របសម្រាប់ ថ្នាក់ដឹកនាំ ដោយសារភាពជាប់រវល់ច្រើន របស់ថ្នាក់ដឹកនាំ ហេតុដូចនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ ភាពបត់បែនទៅលើ​កាលបរិច្ឆេទ​ ដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេស​ទៅលើ របៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ ​និងអន្តរជាតិ តែដើម្បីភាព​សមស្រប និង លទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជា បានឯកភាពជាមួយប្រទេសសមាជិក​អាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំនេះ ។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ​ត្រូវបានសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា ​នឹងរៀបចំឡើងនៅថ្ងៃទី២៨-២៩ ​ខែមីនា នេះ បន្ទាប់​ពីបាន លើកពេលជាង១ខែ ​ទោះជាយ៉ាងនេះក្តី ​មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាព​នឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាម៉េរិក នៅឡើយទេ៕អត្ថបទ៖ បាន សុខរិទ្ធ

រូបភាព៖ ឯកសារ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm