ឯកឧត្តម ហេង រតនា ជំរុញ​ក្រុម​ការងារចុះមូលដ្ឋានពង្រឹងសាមគ្គីភាព និងបន្ត​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​​​ជា​ប្រចាំ ជាពិ​សេស​ត្រូ​​វប្រមូលព័ត៌មានពីកង្វល់នានារបស់ពលរដ្ឋ ដើម្បី​ដោះស្រាយ​ឱ្យ​បានទាន់ពេលវេលា

2026/01/17 05:34:12 pm        136

កណ្តាល៖ ឯកឧត្តម ហេង រតនា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះមូ​ល​ដ្ឋាន​ខេត្ត​កណ្តាល​បាន​ជំរុញ​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ពង្រឹងសាមគ្គីភាពគ្នាឲ្យរឹងមាំ និង បន្ត​ការ​ងារ​ចិញ្ចឹម​ចលនា​នៅមូលដ្ឋានដោយចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ជាពិ​សេស​ត្រូ​​វប្រមូលព័ត៌មានពីកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម ហេង រតនា ក្នុងនាមជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង​ជា​ប្រធាន​គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកបាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ដូចនេះ ក្នុងខណះដឹកនាំបើកកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុម ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ស្រុក​លើក​ដែក​នាថ្ងៃទី ១៧ខែមករា ឆ្នាំ ២០២៦ នេះនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុក​លើក​ដែក ខេត្តកណ្តាល ។

នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ក៏បានវាយ តម្លៃខ្ពស់ពីស្មារតី ឆន្ទៈ និងការលះបង់ ព្រម​ទាំង​​ការ​​ទទួល​ខុសត្រូវខ្ពស់នូវរាល់ភារកិច្ចគណបក្សរបស់ថ្នាក់ដឹក នាំ និងសមាជិក-សមាជិ​ការ​គណបក្ស​ក្នុង​មូលដ្ឋានស្រុក លើក ដែក ខេត្តកណ្តាលគ្រប់ឋានានុក្រម និងក្រុមការងារចុះ មូលដ្ឋាន​ទាំង​អស់ ដែលធ្វើឲ្យក្នុងមូលដ្ឋានមានការរីក ចម្រើននិងទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​​ជា​បន្ត​បន្ទាប់​មក​លើ​គណបក្សប្រជាជនកម្ពុជា ។ ព្រមទាំងបានលើកទឹក ចិត្តដល់​សមាជិក​សមាជិការ​​បក្សទាំងអស់រក្សាការពង្រឹង ស្មារតី និងឆន្ទៈ ហើយបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន​ក្រុម​ការងារ​បាន​ជំរុញ​ទៅសមាជិកគណបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អលើពលរដ្ឋ និងត្រូវជួយបំពេញ​តម្រូវ​ការ​សេវា​រដ្ឋ​បាលសាធារណៈទូទៅឲ្យបានទាន់ពេលវេលា ជាពិសេសបញ្ហាសុខមាលភាព​ជូន​ប្រជា​ពលរដ្ឋ​ទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីរក្សាភាព​ជឿ​ជាក់​ និងទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនឡើង ។

បើតាមលោក ចាប ចន្ទ័វិទ្យា ប្រធានគណះកម្មាធិការបក្សស្រុកលើកដែកបានឲ្យដឹងថា ស្រុក​លើក​ដែក​នា​ពេលបច្ចុប្បន្ន គឺរក្សាស្ថេរភាព សុវត្ថិភាព សន្តិសុខ នយោបាយសង្គមបានល្អប្រសើរ សមត្ថ​កិច្ច ប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់បានសហការល្អ លើការ​ពង្រឹង​អនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្កបរិយាកាសសុខដុម ផ្តល់ឱកាស​ជូន​ប្រជាជន​បាន​រស់នៅប្រកបមុខរបរជាប្រក្រតីភាពមិនមានការភ័យខ្លាច។ លោកបន្តថា គណបក្ស​ស្រុក បានសហការជាមួយក្រុមការងារ ត្រៀមលក្ខណៈរៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការនានា សម្រាប់​ឈាន​ទៅនិងកាន់ប្រៀបឈ្នះ ធានាសម្រេចបាន​ជោគ​ជ័យ​(សមាជិក​១​នាក់​សំឡេង​គាំទ្រ​១​សន្លឹក​) ដើម្បីគណបក្សប្រជាជនកម្ពុជាដឹកនាំគ្រប់ឃុំទូទាំងស្រុក ។ ដូច្នេះដើម្បីសម្រេចគោលដៅ យើងបានពុះពារសម្រេច​បាន​នូវគ្រប់ការងារ​សំខាន់ៗ​បម្រើ​ឲ្យកា​រ​បោះឆ្នោ​ត ​ដូចជា ការលើកកម្ពស់ប្រសិទ្ធិភាពនៃការដឹកនាំគ្រប់គ្រង ដោយបន្តការកសាង​ពង្រឹង​រចនា​សម្ព័ន្ធ ​អង្គការចាត់តាំង និងរបៀប របបការងារពង្រឹងការគ្រប់គ្រងកសាងពង្រីកសមាជិកថ្មី និង​កម្លាំងគាំទ្រគណបក្សនៅមូលដ្ឋាននិងការលើកទឹកចិត្តសមាជិកគណបក្ស ទៅពិនិត្យ និងចុះ​ឈ្មោះក្នុ​ង​បញ្ជីបោះ ឆ្នោតរបស់គ.ជ.ប ។ ដោយឡែកការធ្វើបច្ចុប្បន្នភាពជីវមាត្រ មានចំនួន ១៦.០៤៦ នាក់ ស្រី ៨.៩៤១ នាក់ ក្នុងនោះCPP ចំនួន ១៥.០៤៦នាក់ (ស្រី ៨.៦១៦នាក់ )។ ដោយប្រជាពលរដ្ឋទូទាំងស្រុកលើកដែកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២៥សរុប ៣៩.៣២៧ នាក់ (ស្រី ២០.៥៦៣នាក់)ក្នុងនោះមានសមាជិកគណបក្សចំនួន ២៨.០១៨នាក់ (ស្រី ១៥.៤៣០ នាក់)ស្មើ ៧២%ដែលជាសមាជិកដែលមានទិន្នន័យក្នុងប្រព័ន្ធ ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយកនិមន្តយាងសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ
2026/01/17 07:41:11 pm        1
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦
2026/01/17 07:30:02 pm        1
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន ៦វត្ត, ចែក​អំណោយដល់​យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង
2026/01/17 06:51:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយកនិមន្តយាងសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ

2026/01/17 07:41:11 pm
​ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦
2026/01/17 07:30:02 pm
​ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន ៦វត្ត, ចែក​អំណោយដល់​យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង
2026/01/17 06:51:22 pm
​ចាប់ពីថ្ងទី១៧មករានេះទៅគ្មានការលក់ដូរនៅតាមចិញ្ចើមផ្លូវ និង​ទ្រូង​ផ្លូវ​នៅ​តំបន់​ជុំវិញ​ផ្សារ​ដើមគ​ទៀត​ឡើយ
2026/01/17 05:48:23 pm
​ឯកឧត្តម ហេង រតនា ជំរុញ​ក្រុម​ការងារចុះមូលដ្ឋានពង្រឹងសាមគ្គីភាព និងបន្ត​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​​​ជា​ប្រចាំ ជាពិ​សេស​ត្រូ​​វប្រមូលព័ត៌មានពីកង្វល់នានារបស់ពលរដ្ឋ ដើម្បី​ដោះស្រាយ​ឱ្យ​បានទាន់ពេលវេលា
2026/01/17 05:34:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/17 10:03:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/17 08:22:00 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am